Xavi បង្ហើប​ពី​តិចនិក Mourinho កាល​នៅ​ដឹកនាំ​ Real Madrid

  • 2018-01-10 12:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប Barcelona ខ្សែ​បម្រើ​ Xavi ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ក្រុម​ Real Madrid ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho គឺ​ជា​ក្រុម​ដែល​លេង​បាល់​វែង។

ខ្សែ​បម្រើ​ Xavi បាន​ថ្លែង​ប្រាប់​សារព័ត៌មាន El Pais ថា៖ "កាល​ពី​នៅ​ដឹកនាំ Real Madrid លោក Mourinho បាន​បញ្ជា​ឲ្យ​កូន​ក្រុម​លោក ធ្វើ​ការ​លេង​បាល់ បោះ​ទៅ​តំបន់​ប្រយុទ្ធ(ទម្រង់​បាល់​វែង)"។

វីរបុរស​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា៖ "លោក Mourinho កាល​ហ្នឹង បាន​ប្រាប់​កីឡាករ​ Real Madrid ដែល​លេង​តំបន់​ខាង​ក្រោម​ ធ្វើ​យ៉ាង​ណា​ កុំ​ឲ្យ​បាល់​ឈប់​ឲ្យ​សោះ គឺ​ត្រូវ​លេង​បាល់​លឿនៗ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ Di Maria, Ronaldo ឬ Benzema ​ស៊ុត។ ពួក​គេ​មិន​ចង់​លេង​បាល់​ឲ្យ​មាន​ភាព​ទាក់ទាញ​សោះ​"។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក Mourinho ជា​អ្នក​ចាត់​ការ​ក្លឹប Real Madrid ពី​ឆ្នាំ ២០១០ ដល់​ ២០១៣ និង​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​ចំនួន​ បី​ក្នុង​អំឡុង​ពេល​នោះ ក្នុង​នោះ​មាន​ La Liga (២០១១-១២), Copa del Rey (២០១០-១១) និង Supercopa de Espana (២០១២)។

កន្លង​មក អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ រង​ការ​ទិតៀន​ជា​ច្រើន​ពី​មតិ​ក្នុង​ពិភព​បាល់​ទាត់ ទាក់​ទង​នឹង​យុទ្ធសាស្ត្រ​ក្នុង​ការ​ដឹកនាំ​ក្លឹប​របស់​លោក ដោយ​ពួក​គេ​យល់​ថា លោក​ចូល​ចិត្ត​លេង​ទម្រង់​ការពារ​ពេល​ប៉ះ​នឹង​ក្រុម​ខ្លាំង និង​ចូលចិត្ត​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​បាល់​វែង។ ទោះ​ជា​យ៉ាង​ណា លោក​តែង​បដិសេធ​នឹង​ពាក្យ​នេះ​ជា​រឿយៗ​៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី