រឿង​ហួស​ចិត្ត​​មួយ​កើត​ឡើង​មុន​ការ​ប្រកួត​រវាង Chelsea និង Arsenal យប់​មិញ

  • 2018-01-11 02:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

N'Golo Kante របស់ Chelsea បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ក្នុង​ទីក្រុង​ឡុដ៍​កាល​ពី​ម្សិលមិញ​ មុន​ការ​ប្រកួត​រវាង Chelsea និង Arsenal ក្នុង​ពាន​រង្វាន់ League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន  Stamford Bridge  ដើម្បី​ជួយ​ក្រុម​ទប់ទល់​នឹង​កាំភ្លើង​ធំ​ តែ​សំណាង​អាក្រក់​ក៏​បាន​ប៉ះ​ទង្គិច​ជាមួយ​ឡាន​មួយ​គ្រឿង​នៅ​ពាក់​កណ្ដាល​ផ្លូវ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ផ្លូវ King's Road ភាគ​ខាង​លិច​ទីក្រុងឡុងដ៏។

ក្រោយ​ពិនិត្យ​រួចរាល់ Kante មិន​មាន​របួស​អ្វី​ទេ ហើយ​ឡាន Mini Cooper S សំណព្វចិត្ត​របស់​គេ​ក៏​មិន​ខូចខាត​អ្វី​ច្រើន​ដែរ។ Kante ក៏​បាន​បន្ត​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន  Stamford Bridge ដោយ​បង្ហាញ​ខ្លួន​​ជា​ជម្រើស​១១​នាក់ លេង​ជាមួយ Arsenal កាល​ពី​យប់​មិញ។

ប៉ុន្តែ​យ៉ាងណា បញ្ចប់​៩០​នាទី​យ៉ាង​ស្វិតស្វាញ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម ០-០។ រង​ចាំ​ការ​ប្រកួត​ជើង​​ទី​ពីរ​នៅ​ថ្ងៃ​ទី ២៥ ខែ មករា ឆ្នាំ ២០១៨ ដើម្បី​សម្រេច​នរណា​មាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ