ឈុត​ សេរីវ៉ាន់ថង​ យក​​អ្នក​ប្រដាល់​ល្បី​២​រូប​​ជា​គំរូ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​

  • 2018-01-11 03:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​វ័យ​ក្មេង​ ឈុត​ សេរីវ៉ាន់ថង​ ពេញ​ចិត្ត​តារា​ប្រដាល់​ល្បី​ឈ្មោះ​ ឃីម​ ឌីម៉ា​ និង​ ផល​ សុភ័ណ្ឌ​ ដែល​​នឹង​ដើរ​តួនាទី​ជា​គំរូ​សម្រាប់​រូប​​គេ​អនុវត្ត​មាន។

កីឡាករ ឈុត​ សេរីវ៉ាន់ថង​

ឈុត​ សេរីវ៉ាន់ថង​ បាន​ឲ្យ​ដឹង​ថា​​ ​អនាគត​រូប​គេ​​ចង់​ល្បី​ឈ្មោះ​ដូច​ជើង​ខ្លាំង​​ ឃីម​ ឌីម៉ា​ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ និង​កីឡាករ​មក​ពី​ខណ្ឌ​ដង្កោ​ ផល​ សុភ័ណ្ឌ​។ ​ពួក​គាត់​ទាំង​ពីរ​នាក់​​ប្រកួត​បាន​ល្អ​និង​មាន​ស្ថិតិ​កម្រ​ចាញ់។​

កីឡាករ ផល សុភ័ណ្ឌ
កីឡាករ ឃីម​ ឌីម៉ា

កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ​បន្ត​ថា​ ទោះ​ជា​រវល់​នឹង​​ការ​សិក្សា​​ត្រៀម​ប្រឡង​ និង​​មាន​ពេល​ហ្វឹកហាត់​តិចតួច​ក្ដី​ក៏​នៅ​តែ​បន្ត​ខំប្រឹង​ដដែល​ហ្វឹក​ហាត់​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​របស់​ខ្លួន។​ ពេល​ខ្លះ​ក៏​មាន​ការ​នឿយហត់​ចំពោះ​​ការ​ហ្វឹកហាត់​ដែរ​ ប៉ុន្តែ​រូប​គេ​មិន​ដកថយ​នោះ​ទេ​ ឲ្យ​តែ​ទំនេរ​គឺ​ហាត់​ ​ពី​ព្រោះ​ក្នុង​ចិត្ត​ចង់​ល្បី​ដូច​រៀមច្បង​ និង​ចង់​ឈ្នះ​មេដាយ​ ឬ​ខ្សែក្រវាត់​ឲ្យ​ដូច​ពួក​គេ​ទាំង​ពីរ​នាក់។​

កីឡាករ ឈុត​ សេរីវ៉ាន់ថង​ ពេលឈ្នះថៃ

ឈុត​ សេរីវ៉ាន់ថង​ ​ដែល​ជា​អ្នក​ប្រដាល់​​ក្លឹប​រាហ៊ូ​កីឡា​​​ខេត្ត​បាត់ដំបង​​ជា​​​កំពុង​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​​​អ្នក​និយម​វិស័យ​ប្រដាល់។​ រូប​គេ​ប្រកួត​ម្ដងៗ​ដោយ​ទំនុក​ចិត្ត​មិន​ចេះ​ខ្លាច​ដៃ​គូ​នោះ​ឡើយ​។ សរុប​ការ​ប្រកួត​របស់​គេ​ទាំង​អស់​ ៤៨​ដង​ ឈ្នះ​ ៤១​ ចាញ់​៦​ និង​ស្មើ​១​ ហើយ​ប៉ះ​បរទេស​៥ដង​ឈ្នះ​ទាំង​អស់៕​

អត្ថបទ៖ នួន ស៊ីណា​