ភ្ញាក់ផ្អើល ពេល​ដឹង​​ឆ្នាំ​មុនអ្នក​គាំទ្រ​ចិន​ហ៊ាន​ចាយលុយ​លើ G-Dragon ច្រើនដល់​ម្ល៉ឹង

  • 2018-01-11 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀង G-Dragon បាន​ទទួល​​កា​រ​ចាប់​អារម្មណ៍​​ខ្លាំង​ក្រោយ​ពី​​ត្រូវ​គេ​ដឹង​​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ពួកគេ​បាន​ចំណាយ​លើ​ទំនិញ​របស់​លោក​កាល​ពី​ឆ្នាំ​មុន។​

តារាង​ដែល​បង្ហាញ​ពី​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​គាំ​ទ្រ​បាន​ចំណាយ​លើ​ទំនិញ​ផ្ទាល់​ខ្លួន​របស់​តារា​ល្បី​ៗ​នៅ​លើ​វិប​សាយ​លក់​ទំនិញ​ដ៏​ធំ​ជាង​គេ​​របស់​ប្រទេស​ចិនTaobao ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ។

ក្នុង​តារាង​នោះ​​ដែរ សង្កេត​ឃើញ​ថា​តារា​ចម្រៀង G-Dragonបាន​ស្ថិត​នៅ​លេខ​រៀង​ទី​៤ដែល​ជា​តារា​ដែល​មាន​អ្នក​គាំ​ទ្រ​បញ្ជា​ទិញ​ទំនិញ​និង​សម្លៀក​បំពាក់​របស់​លោក​រាប់​តោន។ ចំនួន​សរុប​​លើ​ទំនិញ​ដែល​ពួក​គេ​បាន​ទិញ​នោះ​គឺ​យ៉ាង​ហោច​ណាស់ ២៤៧​លាន​យ័ន (ស្មើ​នឹង ៣៧,៩លាន​ដុល្លារ​អាមេរិក)។

តារា​​ប្រចាំ​ប្រទេស​ចិន​ជា​ធម្មតា​គឺ​ស្ថិត​លើ​កំពូល​តារាង​ជានិច្ច​ ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង G-Dragon គឺ​ជា​តារា​បរទេស​មួយ​រូប​គត់​ដែល​មាន​ឈ្មោះ​នៅ​លើ​តារាង​នោះ។​

ទាំង​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​នៅ​លើ​តារាង​នោះ។ អ្នក​គាំ​ទ្រ​របស់​លោក​ក៏​ធ្លាប់​ហ៊ាន​ចំណាយ​ទឹក​ប្រាក់ ២០០ ០០០​ដុល្លារ ដើម្បី​ទិញ​សំបុត្រ​ការ​ប្រគំ​តន្ត្រី​របស់​លោ​ក​ទាំង​ដុំៗ ដើម្បី​គ្រាន់​តែ​ចង់​ដឹង​ថា​សំបុត្រ​នោះ​ពិត​ប្រាកដ ឬ​ក៏​សំបុត្រ​ក្លែង​ក្លាយ។

ផលិត​ផល និង​សម្លៀក​បំពាក់​របស់​ម្ចាស់​បទ "Untitled” រូប​នេះ​មិន​ត្រឹម​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ក្នុង​ប្រទេស​ចិន​នោះ​ទេ របស់​ទាំង​នោះ ក៏​​ទទួល​​បាន​ប្រជាប្រិយភាព​នៅ​គ្រប់​បណ្ដា​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ពិភពលោកដែរ៕​​​

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា