ក្រុម​រាំ​ស្រីស្អាត ទម្លាយរឿងលះបង់​សម្រស់ដើម្បី​អាជីព​មួយនេះ​ (វីដេអូ)

  • 2018-01-11 07:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជោគ​ជ័យកើត​ឡើងពី​ការ​ខិត​ខំប្រឹង​ប្រែង មិន​ខុស​ឡើយ ក្រុម​រាំ​ស្រី​ស្អាត​ 4nix ដែល​​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ពេល​នេះ ក៏​លះ​បង់​មិន​ស្ទើរ​ដែរ​​។

ស្រី​ស្អាត​៤នាក់​​មាន​រូប​រាង​កាយ​តូច​ច្រឡឹង មុន​មាត់​គួរ​ឲ្យ​ស្រលាញ់​​ ​ក្រុម​ 4nix កំពុង​ទទួល​បាន​ការ គាំទ្រ​ខ្លាំង​ចំពោះ​ទេពកោសល្យ​រាំ​របស់​ពួក​គេ​ ដោយ​អន្ទង​អារម្មណ៍អ្នក​ទស្សនា​មិន​ឲ្យ​ដក​ភ្នែក​ចេញ​ពី​សកម្ម​ភាព​របស់​ពួក​គេ​ឡើយ​។

ក្រុម​រាំ​មួយ​ក្រម​នេះ​ជា​ញឹក​ញាប់​តែ​ង​តែ​ធ្វើឲ្យ​អ្នក​ទស្សនា​មាន​ការ​យល់​ច្រឡំ​ថា​ ពួក​គេជា​ជន​ជាតិ​កូរ៉េ ព្រោះ​តែ​ការ​ស្លៀក​ពាក់ សម្បុរ និង​ការ​តុប​តែង​ខ្លួន។​​ ​

មុន​នឹង​ទទួល​បាន​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ ស្រី​ស្រី​ស្អាត​មួយ​ក្រុម​នេះបាន​ព្យាយាម​ហ្វឹក​ហាត់​ក្បាច់​រាំមួយ​ថ្ងៃ​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ មិន​ដែល​រួញ​រា​ឡើយ។

ស្រី​ស្រស់​ប្រធាន​ក្រុម4nix កញ្ញា Nit បាន​ប្រាប់ ​Sabayថា មុន​នឹង​នាង​អាច​សម្ដែង​បាន​ដូច​សព្វ​ថ្ងៃ​ នេះ ​ក្រុម​​ទាំងមូល​ត្រូវខំ​ហាត់​​រាល់​ថ្ងៃ​មិន​ក្រោម​ពី​៦ម៉ោង​ឡើយ។ នារី​សាច់​ស​ខ្ចី​រាំ​ម្ដង​ៗ​គ្រ​លែង​មិន​ខ្លាច​ដាច់​ចង្កេះ​រូប​នេះ​​​​បន្ត​ថា​ រាល់​ពេល​ហាត់​រួច​នាង​ឈឺ​ចាប់​ពេញ​ខ្លួន​ទាំង​អស់​។ «​ពួក​យើង​សប្បាយ​ចិត្ត​ណាស់​ពេល​បាន​ធ្វើការ​រួម​ក្រុម​គ្នា​បែប​នេះ​ រាល់​ថ្ងៃ​ពួក​យើង​ហាត់​៦ម៉ោង ក្រោយពី​ហាត់​ហើយ​ ឈឺខ្លួន​ពេញ​ ទាំង​អស់​ គឺ​ចុក​ ស្រពន់​គ្រប់​កន្លែង​តែម្ដង តែខ្ញុំ​មិន​បោះ​បង់​ការ​រាំ​នេះ​ទេ​ព្រោះ​ខ្ញុំ​ ស្រឡាញ់​ វា»។ Nit បញ្ជាក់។ ​ ធម្មតា​នារី​ខ្វល់​ខ្វាយ​ខ្លាំង​ណាស់​ទៅ​លើ​រូប​រាង​កាយ​ ទាំង​ស្បែក ទាំង ទម្ងន់ ជាពិសេស​ស្រលាញ់​រូប​រាង​កាយ​ស្រ​ឡូន​ៗ​តែ​ម្តង។ ប្រធាន​ក្រុម​ស្រី​ស្អាត​នេះ​បន្ត​ថា​ នៅ​ពេល​ដែល​ហាត់​កាន់​តែ​ខ្លាំង​ រូប​រាង​កាយ​ដែល​ធ្លាប់​តែ​ស្រឡូន​បែរ​ជា​ឡើង​​សាច់​ដុំ ចំណែក​ឯជើង​វិញ​ក៏​ធំ​ៗ​ដែរ​ តែដោយចិត្តស្រលាញ់ ក្រុមស្រីស្អាតទាំង៤នាក់ មិន​រា​ថយ​ឡើយ។ ​​​​ ក្រុម​ 4nix បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៦ ដែល​មាន​សមាជិក រាំ​វ័យ​ក្មេង​​ចំនួន​៤នាក់ គឺ កញ្ញា Nit កញ្ញា Woori កញ្ញាAra និង កញ្ញា​Mina។ ក្រុម​នេះ​មាន​អ្នក​គ្រប់​គ្រង​ ជា​ជនជាតិ​កូរ៉េ ដែល​ដែល​មើល​ការ​ខុស ត្រូវ​ទាំង​ សំលៀក​បំពាក់​ និង​ក្បាច់​រាំ​របស់​ពួក គេ៕ ​​​​

អត្ថបទៈ ស្រីអូន