វត្តមាន អម្ពរ​ទេវី ធ្វើ​ឲ្យ​កក្រើក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​

  • 2018-01-11 06:10:05
  • ចំនួនមតិ 7 | ចំនួនចែករំលែក 169

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​អ្នកនាង អម្ពរ​ ទេវី បាន​មក​​ដល់​ប្រទេស​កម្ពុជា​តាម​ការ​គ្រោង​ទុក​ហើយ​នៅ​វេលាថ្ងៃត្រង់នេះ ក្រោយ​ពី​ជាប់​កិច្ច​សន្យា​ជាមួយ​​ផលិតករ​ពីរ​រូប​។ ដំណើរមកដល់នេះធ្វើ​ឲ្យ​កក្រើក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ តាំងពីព្រឹក រហូតដល់ម៉ោងជាង១រសៀល ព្រោះមាន​អ្នក​គាំទ្រ​ សាច់ញាតិ និង​​អ្នក​សិល្បៈ​ទៅ​ឈរ​ចាំ​ទទួល​​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​យ៉ាងច្រើនកុះករ​។

ដំណើរ​ពី​​អាមេរិក​ មក​កាន់​កម្ពុជា​សា​ជា​ថ្មី​ម្ដង​ទៀត​របស់​អ្នកនាង អម្ពរ​ទេវី រយៈ​ពេល​ ២ ខែ គឺ​​​ក្នុង​គោល​បំណង​ថត​រឿង​ភាគ​ថ្មី​ឲ្យ​ផលិតកម្ម​ Red Picture ​​រឿង "ឆន្ទា​" ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ CTN និង​ផលិតកម្ម​ LD រឿង​​ "កាកី​" គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN ។

នេះ​គឺ​ជា​ដំណើរ​ចុះ​មក​ថត​កុន​លើក​ទី​២​របស់​​អ្នក​នាង អម្ពរ​ទេវី បន្ទាប់​ពី​បាន​ថត​ភាព​យន្ត​ខ្នាត​ធំ​១ រឿង​​ឲ្យ​អ្នក​ស្រី​ ពាន់ ភួង​បុប្ផា ​កាល​ពី​ពេល​កន្លង​ទៅ​។ ការ​បង្ហាញ​វត្តមាន​លើក​ទី​​​​២​នេះ​ដែរ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​។

បង​ប្អូន​សិល្បករ និង​អ្នក​គាំ​ទ្រ​រង់ចាំ​ស្វាគមន៍​​អ្នកនាង អម្ពរទេវី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

ដំណើរ​មក​កាន់​កម្ពុជា​ក្នុង​គោល​បំណង​មក​ថត​ខ្សែ​ភាព​យន្ត​​ជា​លើក​ទី​២ នេះ​អ្នកនាង អម្ពរ​ទេវី មក​ជាមួយ​កូន​ប្រុស​ និងម្ដាយ​​ គ្មាន​វត្តមាន​ស្វាមី​មក​ជាមួយ​ឡើយ​៕​​​


អត្ថបទ៖ ឆុង ស៊ីណាន