Google​ ​សម្រេច​បិទ​ផ្លូវ​រក​ស៊ី​របស់​សេដ្ឋី​ ​YouTube​ ​លោក​ ​Logan Paul

  • 2018-01-12 01:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​អ្នក​ប្រើប្រាស់​ជា​ច្រើន​ជុំវិញ​ពិភពលោក​ ​Google​ ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ ​YouTube​ ​បាន​សម្រេច​ដក​គណនី​របស់​ ​Logan Paul​ ​ចេញ​ពី​ ​Google Preferred​ ​ដែល​ជា​បណ្ដុំ​ផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​របស់​ខ្លួន។

YouTube​ ​បាន​បញ្ជាក់​ថា​មិន​ត្រឹម​ដក​គណនី​ចាស់​ប៉ុន្តែ​សូម្បី​គណនី​ថ្មី​ក៏​ត្រូវ​ផ្អាក​មួយ​រយៈ​ ​ហើយ​រូប​លោក​ ​Logan Paul​ ​ផ្ទាល់​នឹង​លែង​មាន​មុខ​ក្នុង​កម្មវិធី​កំប្លែង​ដ៏​ល្បី​របស់​អាមេរិក​ ​Foursome​ ​រយៈ​ពេល​ ​៤​ ​វគ្គ​ដើម​ឆ្នាំ​ ​២០១៨។

ការ​សម្រេច​បិទ​ផ្លូវ​រក​ស៊ី​ចំពោះ​ ​Logan Paul​ ​គឺ​ព្រោះ​តែ​វីដេអូ​ ​VLOG​ ​ដែល​គាត់​ថត​ជាប់​មនុស្ស​ធ្វើ​អត្តឃាត​ក្នុង​ព្រៃ​ប្រទេស​ជប៉ុន​ ​បាន​រំលោភ​ច្បាប់​ជា​ច្រើន​របស់​ ​YouTube​ ​ហើយ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​វីដេអូ​នេះ​ជា​ច្រើន​មិន​ពេញ​ចិត្ត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ buzzfeed   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម