​ឧកញ៉ា​ល្បីៗ​ណា​ខ្លះ​ ទទួល​សាងសង់​កំពូល​គម្រោង​យក្ស​នៅ​កម្ពុជា​ ​ក្រោយ​ជំនួប​ជាមួយ​ចិន​?

  • 2018-01-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក លី ខឺឈាង ​នាយក​រដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ធ្វើជា​សហ​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​១៩ នា​ថ្ងៃទី​១១ ខែ​មករា​ នៅ​វិមាន​សន្តិភាព​។ ជាមួយគ្នានោះ​ មាន​គម្រោង​យក្ស​ចំនួន៣ ​ដែល​ត្រូវ​បោះទុន​ និង​សហការ​សាងសង់​ដោយ​ក្រុមហ៊ុន​របស់​កំពូល​មហា​សេដ្ឋី​ស្រុកខ្មែរ ​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន​ រួមមាន៖

១. ​ឧកញ៉ា ពុង ឃាវសែ ​ប្រធាន​សមាគម​វិនិយោគ​អនិកជន​នៅ​កម្ពុជា​ ​បានចុះ​កិច្ចព្រម​ព្រៀង​ក្របខណ្ឌ​ ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការណ៍​ហិរញ្ញ​ប្បទាន​សម្រាប់​ គម្រោង​អាកាស​យានដ្ឋាន​ភ្នំពេញ(ថ្មី)​ ប្រទេស​កម្ពុជា​

(​ឧកញ៉ា ពុង ឃាវសែ នៅខាងស្ដាំ)

២. ​ឧកញ៉ា គិត ម៉េង​ ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី​ **គម្រោងបាញ់​បង្ហោះផ្កាយ​រណប​តេជោ​១**

(​ឧកញ៉ា គិត ម៉េង​ នៅខាងស្ដាំ)

៣. ​ឧកញ៉ា​ លឹម ឈីវហួរ ​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​អែតវ៉ូដ​គ្រុប​ បាន​ចុះ​កិច្ចព្រម​ព្រៀងស្ដី​ពី ​គម្រោង​វិនិយោគ​ លើ​ការ​សាង​សង់​ និង​ប្រតិបត្តិការ​កំពង់​ផែស្ទឹងហាវ

(​ឧកញ៉ា​ លឹម ឈីវហួរ នៅខាងស្ដាំ)

គួរ​បញ្ជាក់​ថា ​កំពូល​គម្រោង​យក្សខាងលើ​នេះ ​នៅមិន​ទាន់​ប្រកាសពី​ទំហំ​វិនិយោគ​ និង​កាល​បរិច្ឆេទ​សាងសង់​នៅឡើយ៕​

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម