ធ្លាប់តែឃើញសុភាពៗ ដល់នៅម្នាក់ឯងក្នុងឡាន Taew រាំកូរកន្ត្រាក់ពេញហ្នឹង (វីដេអូ)
- 2018-01-12 01:59:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឃើញសុភាពៗ ដល់នៅម្នាក់ឯងក្នុងឡាន Taew រាំកូរកន្ត្រាក់ពេញហ្នឹង (វីដេអូ)
ចន្លោះមិនឃើញ
គ្រប់គ្នាតែងមានទម្លាប់ខុសគ្នាពេលធ្វើដំណើរទៅណាមកណា ពិសេសក្នុងឡានអំឡុងពេលស្ទះចរាចរណ៍។ ចំណែកតារាសម្ដែង Taew Nataponh មានទម្លាប់មួយប្រចាំខ្លួន ហើយបើប្រិយមិត្តបានឃើញហើយ នឹងអស់សំណើច។
ស្រីស្អាតតួស្រីក្នុងរឿង "ណាគី” វគ្គ ១ Taew Nataponh បានធ្វើឲ្យអ្នកគាំទ្រអស់សំណើចគ្រប់គ្នា ពេលចេញឃ្លីបវីដេអូ១ ពេលកំពុងនៅក្នុងឡាន ខណៈចរាចរណ៍កំពុងស្ទះ។
នាងបានចាក់ក្បាច់រាំពេញឡាន អត់ខ្វល់នឹងអ្វីដល់ថ្នាក់ជ្រុះវ៉ែនតា ក៏ធ្វើមិនដឹង។ ទាល់តែងាកមើលជុំវិញខ្លួនដូចមិនស្រួល ក៏ឈប់រាំវិញ៕
ទស្សនាវីដេអូដូចខាងក្រោម៖