១០០% Arsenal នឹង​​លក់​ Sanchez ខែ​មករា​នេះ​ប៉ុន្តែ​ក្រោម​លក្ខខណ្ឌ​មួយ​

  • 2018-01-12 02:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez នឹង​ចាកចេញ​ពី​ Arsenal ខែ​មករា​នេះ​១០០%​ក្នុង​ករណី​ដែល​ក្លឹប​រក​បាន​កីឡាករ​ថ្មី​ដែល​អាច​ជំនួស​តំណែង​របស់​គេ​បាន។

Wenger និង​ Sanchez

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ក្លឹប​រហស្សនាម​ថា​កាំភ្លើង​ធំ​បាន​យល់​ព្រម​ឲ្យ​ Sanchez ចាកចេញ​ក្រោយ​ចំណាយ​ពេល​ស្នាក់​នៅ​ទឹកដី​ Emirates រយៈ​ពេល​៣​ឆ្នាំ​កន្លះ​ យ៉ាង​ណា​មិញ​ Arsenal ចង់​លក់ខែ​មករា​​ដើម្បី​បាន​កម្រៃ​ខ្លះ​ជាជាង​មិន​​បាន​សូម្បី​មួយ​សេន​បើ​​រូប​គេ​​ចេញ​នៅ​ចុង​រដូវ​កាល។​

Sanchez អាច​នឹង​វិល​ទៅ​ជុំ​គ្រូ​ចាស់ Pep Guardiola នៅ​ Manchester City ប៉ុន្តែ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​កើត​ឡើង​នៅ​ឡើយ​ទេ។​

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បំផុត​ឲ្យ​ដឹង​ថា​ លោក​ Arsene Wenger កំពុង​បើក​ការ​ចរចា​ជាមួយ​ក្លឹប​ Bordeaux ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​ឈ្មោះ Malcom ដើម្បី​ជំនួស​តារា​ឆ្នើម​សញ្ជាតិ​ឈីលី​៕

Malcom

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម