សុីន យូប៊ីន ប្រាប់ពីការពិបាកពេលសម្តែងជាតួអង្គដែលមានចរិតពីរ ក្នុងរឿងតែមួយ (មានវីដេអូ)

  • 2018-01-12 07:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 57

ចន្លោះមិនឃើញ

តាមពិត រឿង តម្លៃស្នេហ៍ ដែលទទួលបានពានរង្វាន់ជាច្រើននោះ កញ្ញា ស៊ីន យូប៊ីន បានសម្តែងជាតួអង្គដែលមានចរិតលក្ខណៈផ្សេងគ្នា ២ ក្នុងរឿងតែមួយ។

សុីន យូប៊ីន ទទួលពានរង្វាន់តួសម្តែងស្រីឆ្នើម

ក្នុងភាពយន្តរឿង តម្លៃស្នេហ៍ កញ្ញា យូប៊ីន ត្រូវបានសម្តែងជាតួអង្គលក់ស្រាបៀរ ក្នុងហាងខារ៉ាអូខេ។ តួអង្គទី១នេះនាងឈ្មោះថា ឆៃយ៉ា​ ដែលមានចរិតលក្ខណៈឆ្នាស់ឆ្នើម ថែមទាំងដៃដល់ផងដែរ ហើយនាងក៏ជួប ជាមួយកូនអ្នកមានម្នាក់ចង់ជួលឱ្យធ្វើជាគូដណ្តឹង។ នៅពេលដែលនាងសម្តែងជាគូដណ្តឹងរបស់កូនអ្នកមាន គឺត្រូវដូរឈ្មោះជា សុផានីកា ឯអត្តចរិតវិញរមទមថ្នៃថ្នូរ។

កញ្ញា ស៊ីន យូប៊ីន ដែលទទួលបានពានរង្វាន់តារាសម្តែងឆ្នើមផងនោះរៀបរាប់ ថា ការសម្តែងជាតួអង្គ ដែលមានអត្តចរិតពីរខុសគ្នានោះពិតជាលំបាក ព្រោះថា គ្រាន់តែសម្តែងតែតួអង្គម្នាក់នោះ កញ្ញា ត្រូវប្តូរអត្តចរិកផ្សេងខុសពីខ្លួនបាត់ទៅហើយ ដល់ពេលត្រូវមានលក្ខណៈចរិតដល់ទៅពីរទៀតនោះ កញ្ញា ត្រូវព្យាយាមសម្តែង និងប្រើពេលច្រើនលើការផ្លាស់ប្តូរលក្ខណៈចរិតផ្សេងៗពីគ្នា។ តែទោះជាយ៉ាងណា សិល្បករវ័យក្មេង ស្រស់ស្អាត ម្នាក់នេះនៅតែអាចធ្វើបានល្អ ដែលធ្វើឱ្យមានការគាំទ្រជាច្រើន រហូតទទួលបានពានរង្វាន់តារាសម្តែងឆ្នើមប្រចាំឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ។

កញ្ញា សុីន យូប៊ីន

ដំណឹងល្អនោះ គឺថា ភាពយន្តដែលទទួលបានប្រជាប្រិយភាពកាលពីឆ្នាំ ២០១៦ មួយនេះ នឹង ចាក់ផ្សាយឡើងវិញ គ្រប់រោងភាពយន្តម្តងទៀតផង ចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ នេះ។ សម្រាប់ ប្រិយមិត្ត និងអ្នកគាំទ្រ កញ្ញា សុីន យូប៊ីន នឹងមានឱកាសបានជួបសំណេះសំណាលផ្ទាល់ ក៏ដូចជាអាចថតរូបជាមួយកញ្ញា យូប៊ីន នៅក្នុងរោងភាពយន្ត Major Cineplex Siem Reap មុនចូលទស្សនាខ្សែភាពយន្ត «តម្លៃស្នេហ៍»។

តោះ! ចង់ដឹងថាកញ្ញា យូប៊ីន និយាយអ្វីខ្លះទស្សនា វីដេអូ ខ្លីខាងក្រោមនេះ៖


អត្ថបទ៖ Sunny