ដឹង​មូលហេតុ​ដែល​ Neymar អបអរ​យក​ស្បែក​ជើង​ដាក់​លើ​ថ្ងាស​

  • 2018-01-12 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ស៊ុត​ប៉េណាល់​ទី​១​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ Paris St-Germain ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ French League Cup ក្រោយ​យក​ឈ្នះ​ Amiens ២​ទល់​០ កាល​ពី​ថ្ងៃ​ពុធ។

Neymar

ក្រោយ​បំបោង​សំណាញ់​ទី​នៅ​នាទី​៣៤​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​បាន​រត់​ទៅ​អបអរ​ដោយ​ដោះ​ស្បែក​ជើង​ដាក់​លើ​ថ្ងាស​ ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​មាន​ចម្ងល់​ថា​ហេតុអ្វី​បាន​ជា​រូប​គេ​ធ្វើ​ដូច្នេះ។ ចម្ងល់​បាន​បក​ស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។

ខ្សែ​ប្រយុទ្ធ​ក្លឹប​អ្នក​មាន​បារាំង​បាន​ឲ្យ​ដឹង​ថា​ការ​អបអរ​យក​ស្បែក​ជើង​ដាក់​លើ​ថ្ងាស​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​មិត្ត​របស់​គេ​​ម្នាក់​ឈ្មោះ​ Jcelsomoraesដែល​យក​កែវ​ស្រា​រក្សា​លំនឹង​នៅ​លើ​ថ្ងាស៕ ​

ប្រភព៖ Instagram   អត្ថបទ៖ វិរ័ត្ន