ក្រុមកូរ៉េប្រុស​ក្មេង​ជាងគេ១​នេះ​ កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ឈ្លក់​វង្វេង​​ពេញ​ទឹក​ពេញ​ដី​​

  • 2018-01-12 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​កូរ៉េ​វ័យ​ក្មេង​ ១​ក្រុម​ទៀត​ហើយ​បាន​បង្ហាញ​ខ្លួន​ ហើយ​បាន​ទាក់​ចិត្ត​ស្រីៗ​ឲ្យ​ឈ្លក់​វង្វេង​គ្រប់​គ្នា។

ថ្ងៃ​ទី​ ០៩ ខែ​មករា​កន្លង​ទៅ​ ក្រុម​ចម្រៀង​ East Light បាន​ចេញ​អាលប៊ម​ទី ៣ មាន ឈ្មោះ​ថា​ "Real Man”។ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ពេញ​ចិត្ត​នោះ​គឺ ភាព​វ័យ​ក្មេង​របស់​ក្រុម​ចម្រៀង​មួយ​នេះ។ សមាជិក​​ក្រុម​គិត​អាយុ​ជា​មធ្យម​គឺ​ ខ្ទង់​១៥​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​នោះ​រួម​មាន៖ Lee Woo Jin (កើត​ឆ្នាំ​ ២០០៣), Lee Seok Cheol (កើត​ក្នុង​ឆ្នាំ​ ២០០០), Lee Seung Hyun (កើត​ឆ្នាំ ២០០១), Jung Sa Gang (កើត​ឆ្នាំ ២០០២), Kim Jun Wook (កើត​ឆ្នាំ ២០០២) និង​ Lee Eun Sung (កើត​ឆ្នាំ ២០០០)។

សមាជិក​ទាំង​ ៦​បាន​ទាក់ចិត្ត​នារីៗ​ជា​ច្រើន​ឲ្យ​លង់​ស្នេហ៍​ ដោយសារ​មុខមាត់​ និង​ភាព​ស្រស់​សង្ហា​ ព្រម​ជាមួយ​សមត្ថភាព​មិន​អាច​កាត់​ថ្លៃ​បាន​ របស់​កំលោះ​ជំទង់​ទាំង​ ៦៕

Lee Woo Jin
Lee Seok Cheol
Lee Seung Hyun
Jung Sa Gang
Kim Jun Wook
Lee Eun Sung

The East Light ជាក្រុម​ចម្រៀង​បុរស​វ័យ​ក្មេង​បង្កើត​ក្នុង​ឆ្នាំ ២០១៦ របស់​ផលិតកម្ម​ Media Line។ បទ​ដំបូង​របស់​ពួកគេ​មាន​ចំណងជើង​ថា​ "Holla" ចេញ​ថ្ងៃ​ទី​ ០៣ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៦។ សព្វថ្ងៃ​ក្រុម​នេះ​កំពុង​វាយ​ឡុក​សិល្បៈ​ក្នុង​ប្រទេស​ ហើយ​បាន​អង្រួន​បេះ​ដូង​អ្នក​គាំទ្រ​ជា​ច្រើន​ឲ្យស្រឡាញ់​ ហើយ​ក៏​សង្ឃឹម​ថា​ នា​ថ្ងៃ​មុខ​ប្រចាប្រិយភាព​របស់​ The East Light នឹង​ហក់​ឡើង​ជា​ក់ជា​មិន​ខាន​លើ​ឆាក​អន្តរជាតិ៕


ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី