ស្អាត​កប់! Angelina ស្លៀក​ឈុត​ស្នាដៃអ្នក​ច្នៃម៉ូដរបស់គូដណ្ដឹងព្រះ​អង្គ​ម្ចាស់​ Harry

  • 2018-01-12 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ កំពូល​តារា​សម្ដែង Angelina Jolie បាន​ចូល​រួម​កម្មវិធី​ប្រគល់​ពាន "Critics' Choice” ដោយ​បាន​ស្លៀក​ឈុត​ពី​អ្នក​ឌីហ្សាញ​ម៉ាក​សម្លៀក​បំពាក់​ដ៏​ល្បី​មួយ។

តារា​វ័យ ៤២​ឆ្នាំ​រូប​នេះ​បាន​ជ្រើស​រើស​ឈុត​ពី​ Ralph & Russo ​ដើម្បី​ស្លៀក​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​លើក​ទី​២៣​របស់ "Critics' Choice” ប្រារព្ធ​នៅ​ Santa Monica រដ្ឋ​ កាលីហ្វ័រញ៉ា​ ដែល​មាន​ភាពយន្ត​នាង​ដឹក​នាំ "First They Killed My Father” ជាប់​ឈ្មោះ​ដណ្ដើម​ពាន​ជា​ភាពយន្ត​បរទេស​ល្អ​បំផុត ប៉ុន្តែ​ចាញ់​ភាពយន្ត "In The Fade” របស់​លោក Diane Kruger។

ចំពោះ​ឈុត​សម្លៀក​បំពាក់​របស់​នាង​វិញ​ គេ​សង្កេត​ឃើញ​ថា​នាង​ស្លៀក​ឈុត​ពណ៌​ស ដែល​មាន​រាង​ដូច​ជា​ស្លាប​សត្វ​ចំពោះ​ល្វែង​លើ​របស់​នាង មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​និង​ក្មេង​ជាង​វ័យ។

គូស​បញ្ជាក់​ថា​អ្នក​ឌីហ្សាញ​ Ralph និង Russo ក៏​ជា​អ្នក​រចនា​ម៉ូដ​សម្លៀក​បំពាក់​របស់ តារា​សម្ដែង​ Meghan Markle ដែល​ជា​គូ​ដណ្ដឹង​របស់​ព្រះ​អង្គ​ម្ចាស់ Harry ផង​ដែរ។

នៅ​ក្នុង​ថ្ងៃ​នោះ​ដែរ​អ្នក​ស្រី អ៊ឹង​ លួង ក៏​បាន​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​នេះ​​ជាមួយ​ Angelina ផង​ដែរ៕

អាន​អត្ថបទ៖

ប្រភព៖ People   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី