ឃើញស្អាត ហើយ​អ្នកច្នៃម៉ូដសុទ្ធតែល្បី តែតម្លៃនាឡិកានេះ មិនដូចអ្នក​គិត​ទេ

  • 2018-01-12 10:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ Ice-Watch បាន​បញ្ចេញ​ម៉ូ​ដែល​ថ្មី​មួយ​ ដែល​ជាការ​រចនា​ចុងក្រោយ​បង្អស់​របស់លោក Pierre Leclercq ដែល​អតីត​អ្នក​ច្នៃ​ម៉ូតរ​ថយ​ន្ត​ម៉ាក​ BMW និង ម៉ាក KIA ហើយ​ម៉ូ​ដែល​ថ្មី​នេះ​ក៏​ត្រូវ​បានដាក់​ឈ្មោះ​ថា Pierre leclercq ។​

Pierre leclercq ជា​នាឡិកា​ប្រភេទ Sport តួ​របស់​វា​មាន​ភាព​រលោង​ ដែល​ធ្វើ​ឲ្យ​មាន​ភាពទាក់ទាញ​ខ្លាំង សម្រាប់​បុរស​ទាន់​ស​ម័​យ ហើយ​មាន​ភាព​ងាយស្រួល​ និង​ផា​សុភាព​ក្នុង​ការពា​ក់វា។ វា​ជា​ប្រភេទ​នាឡិកា​ដែល​មិន​មាន​ការ​ជ្រាប​ទឹក ១០០% ដូច្នេះ​អ្នក​អាច​ពាក់​វា​សម្រាប់​ដំ​ណើ​រ​កម្សាន្ត​តាម​សមុទ្រ​ផងដែរ។

ប៉ុន្ដែ​អ្វីដែល​កាន់តែ​ពិសេស​គឺតម្លៃ​របស់ Pierre leclercq សម​រម្យ​ ២០៩ ដុល្លារ ទោះ​បី​មើលទៅ​វា​មាន​ភាព​ប្រណិត​ និង​ស្រស់ស្អាត​មាន​ចំ​នួន ៨ ពណ៌​ និង​ត្រៀម​ដំណើ​រការ​ដាក់លក់​នៅក្នុង ក្រុមហ៊ុន Watch Empire ដែល​ជា​ក្រុមហ៊ុន​នាំចូល​នាឡិកាដៃ​ម៉ាក Ice-Watch នៅ​ថ្ងៃ ១៦ ​មករា ខាងមុខ​នេះ​៕

ដោយ៖ ថា ម៉ាលីដា