​មែនអត់? ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​(ចាស់) ​អាច​នឹង​ត្រូវ​កម្ទេច​ចោល​?

  • 2018-01-12 10:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​ទើប​ប្រកាស​យក​​ទីតាំង​នឹង​បង្កើត​នៅ​ទីក្រុង​តាខ្មៅ ​​មាន​ផ្ទៃដី​រហូត​ដល់​ ២ ៦០០​ហិកតា ​បាន​សម្រេច​បោះទុន​សាងសង់​ជាង​ ១ពាន់​លាន​ដុល្លារ ​កន្លះ​ ខណៈ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​(ចាស់) ​លែង​ពង្រីក​ខ្លួន​បាន​តទៀត​។ ជា​មួយគ្នា​នេះ ​មតិ​មួយ​ចំនួន ​បាន​លើក​ឡើង​ថា ​ព្រលាន​យន្ត​ហោះ​ អាច​នឹង​ត្រូវ​កម្ទេច​ចោល​បន្ទាប់​អាថ្មី​សាងសង់​រួច​?

​ឯកឧត្តម ​កែវ ស៊ីវន ​អគ្គនាយក​បច្ចេកទេស​នៃអាកាស​ចរណ៍​កម្ពុជា​ បាន​បញ្ជាក់​ Sabay ថា ​ការ​បង្កើត​ព្រលាន​យន្ត​ហោះ​ថ្មី​ ដើម្បី​បំពេញ​កំណើន​តម្រូវ​ការ​ភ្ញៀវ​មក​កម្ពុជា ​ដែលវា​មាន​ទីតាំង​ធំ​ទូលាយ​ជាង​មុន​ ខណៈ​ព្រលាន​យន្តហោះ​បច្ចុប្បន្ន​នៅ​តែ​បន្ត​អភិវឌ្ឍ​បន្ថែម​។

​ឯកឧត្តម​ ថា៖ "ព្រលាន​យន្ត​ហោះ​មួយៗ ​យើង​ចំណាយ​អស់​ច្រើន​ណាស់​... បើ​ទោះ​មាន​គោលការណ៍​អភិវឌ្ឍ​(ព្រលាន)​នៅ​​ទីតាំង​ថ្មី តែក៏​មិនមែន​យើង​ឈប់​អភិវឌ្ឍ​អាចាស់​ដែរ​...មិន​អាច​បិទ​ទេ​ គឺមាន​តែ​អភិវឌ្ឍន៍​រហូត​" ។

​​​​យ៉ាងណា​ បើ​តាម​ការ​រំពឹង​របស់​មន្ត្រី​ជាន់ខ្ពស់​ខាងលើ ​ព្រលាន​យន្តហោះ​ភ្នំពេញ​ចាស់​បច្ចុប្បន្ន អាចនឹង​ត្រូវ​ចុះចត​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ប៉ុណ្ណោះ​ បន្ទាប់​ពី​ព្រលាន​ថ្មី​ធ្វើរួច​៕

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម