Wenger ឆ្លើយ​តប​រឿង​ដែល​ថា Man Utd & Man City កំពុង​ធ្វើ​សង្គ្រាម​គ្នា​ដើម្បី​យក Sanchez

  • 2018-01-12 12:25:06
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Arsenal លោក Arsene Wenger ក្នុង​ថ្ងៃ​នេះ បាន​ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ក្លឹប​យក្ស Manchester ទាំង​ពីរ​កំពុង​ធ្វើ​ការ​ប្រជែង​គ្នា​យ៉ាង​ក្ដៅ​គគុក​ក្នុង​ការ​តាម​ទិញ​កីឡាករ Alexis Sanchez។

លោក Wenger បាន​ប្រាប់​សារព័ត៌មាន​ថា៖ "សង្គ្រាម​នៃ​ការ​ដេញ​ថ្លៃ​តែង​តែ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ក្លឹប​ដែល​អាច​កេង​ចំណេញ​ពី​ស្ថានភាព​មួយ​ហ្នឹង ប៉ុន្តែ​ មក​ទល់​បច្ចុប្បន្ន ​មិន​មាន​សង្គ្រាម​ក្នុង​ការ​ដេញ​ថ្លៃ ដើម្បី​ប្រជែង​យក Alexis Sanchez នោះ​ទេ"។ អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​បន្ត​៖ "ជា​ធម្មតា យើង​ចង់​ឲ្យ​គេ​បន្តលេង​ឲ្យយើង​រហូតដល់​ពេល​ចប់​រដូវ​កាល​នេះ។ ពេល​រដូវ​កាល​បញ្ចប់​ហើយ​ចាំ​យើង​គិត​ទៀត"។

សូម​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ដ៏​ក្ដៅ​គគុក​ជា​ច្រើន ដែល​ថា Manchester United ​កំពុង​បាន​ចូល​ខ្លួន​ប្រជែង​ជាមួយ​ Manchester City ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ Sanchez ពី​ក្លឹប​កាំភ្លើង​ធំ។ របាយការណ៍​ខ្លះ​ហ៊ាន​ទាំង​អះអាង​ទៀត​ថា ក្លឹប​ Manchester ទាំង​ពីរ​កំពុង​ធ្វើ​សង្គ្រាម​ក្នុង​ការ​ដេញ​ថ្លៃ ដើម្បី​លួង Arsenal ឲ្យ​ព្រម​ផ្ទេរ​កីឡាករ​ជាតិ​ស៊ីលី​រូប​នេះ​មក​ឲ្យ​ខ្លួន៕


ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី