ឆេះ​ឆួល​ដោយ​ចចាមអារ៉ាម​ផ្ទេរ​ទៅ Real Madrid ពេក Salah បង្ហោះ​សារ​ Twitter តបម្ដង

  • 2018-01-12 12:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា Real Madrid ចង់​ធ្វើ​ការ​ទិញ Mohamad Salah ពី Liverpool។ ទោះ​ជា​យ៉ាង​ណា Salah កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហោះ​សារ Twitter បដិសេធ​នឹង​ពាក្យ​នេះ។

ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​រូប​នេះ​បាន​សរសេរ​ថា៖ "រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ផ្ទុយ​ពី​ការ​ពិត។ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ ពី​រឿង​អស់​ហ្នឹង"។

សូម​បញ្ជាក់​ផង​ដែរ​ ពាក្យ​ចចាមអារ៉ាម​ដែល​ថា Real Madrid ចង់​បាន​ Salah ធ្វើ​ឡើង​បន្ទាប់​ពី​កីឡាករ​ប្រយុទ្ធសំខាន់ៗ​(Ronaldo, Bale, Benzema)របស់​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ កំពុង​មាន​ទម្រង់​មុខ​ទី​មិន​សូវ​ល្អ​ឡើយ នា​រដូវ​កាល​នេះ ខណៈ​ខ្សែ​ប្រយុទ្ធ Salah កំពុង​មាន​ទម្រង់​លេង​យ៉ាង​អស្ចារ្យ ដោយ​ស៊ុត​បាន ១៧​គ្រាប់​ហើយ​ក្នុង​លីគ​កំពូល​អង់គ្លេស​គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី