Hazard ដាច់​ចិត្ត​បរិយាយ​ពាក្យ​ក្នុង​ចិត្ត​ខ្លះ ទាក់​ទង​រឿង Coutinho ផ្ទេរ​ទៅ Barca

  • 2018-01-12 13:03:04
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Eden Hazard ក្នុង​ថ្ងៃ​នេះ បាន​ធ្វើ​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទាក់​ទង​នឹង​រឿង​ Philippe Coutinho ធ្វើ​ការ​ចាក​ចេញ​ពី Liverpool ទៅ​ចូល​រួម​ជាមួយ Barcelona កាល​ពី​ពេល​ថ្មី​ៗ​នេះ។

Hazard បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អ៊ីតាលី Corriere dello Sport ថា៖ "ការ​ផ្ទេរ​ហ្នឹង​គឺ​ជា​រឿង​ល្អ សម្រាប់ Coutinho តែ​អាក្រក់​សម្រាប់​លីគ​កំពូល​អង់គ្លេស ដោយ​សារ​ក្របខ័ណ្ឌ​មួយ​នេះ​បាន​បាត់​បង់​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​ដ៏​ល្អ​បំផុត​របស់​ខ្លួន"។ ខ្សែ​ប្រយុទ្ធ​ជាតិ​បែលហ្សិក​បាន​បន្ត៖​ "គេ​គឺ​ជា​មនុស្ស​ល្អ។ យើង​ធ្លាប់​លេង​ប៉ះ​គ្នា​ប៉ុន្មាន​ដង​ដែរ ហើយ​បើ​តាម​គំនិត​ខ្ញុំ គេ​គឺ​ជា​កីឡាករ​មួយ​រូប​ដ៏​អស្ចារ្យ"។

Hazard បាន​គូស​បញ្ជាក់​ទៀត​ថា៖ "និយាយ​តាម​ត្រង់ ការ​សម្រេច​ចិត្ត​របស់​គេ​ក្នុង​ការ​ជ្រើស​យក Barcelona ពិត​ជា​មិន​អន់​ទេ។ ខ្ញុំ​ចង់​ឃើញ​គេ​ក្លាយ​ជា​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​លោក"។

សូម​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​នេះ គឺ​ជិត​រយៈ​ពេល​មួយ​សប្ដាហ៍​ហើយ​ ដែល​ខ្សែ​ប្រយុទ្ធ Coutinho បាន​ផ្ទេរ​ជា​ផ្លូវ​ការ​ទៅ Barcelona ក្នុង​តម្លៃ​ផ្ទេរ​ដ៏​សម្បើម ១៤២​លាន​ផោន៕


ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី