មកដឹង! ពី​រយៈ​ពេល​នៃ​ការរួមភេទ​វែង​ប៉ុណ្ណា ដែលស្រ្តីភាគច្រើនប្រាថ្នាចង់បាន

  • 2018-01-13 09:41:39
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទស្សនាវដ្តី TIME ដ៏​មាន​ប្រជាប្រិយភាព​របស់​ពិភពលោក បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ បង្ហាញ​ពី​ថេរវេលា​នៃ​ការ​រួមភេទ ដែលស្រ្តីភាគច្រើនប្រាថ្នាចង់បាន។

(រូបតំណាង)

នៅ​ក្នុងរបាយការណ៍នៃការសិក្សាថ្មីមួយ បាន​បង្ហាញ​ថា ការ​ស្ទង់​មតិ​ពី​វេបសាយ​ស្នេហា​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភពអង់គ្លេស​ឈ្មោះ SaucyDates.com ត្រូវ​បាន​ឆ្លើយតប​ដោយ​បុរស និងស្ត្រី ៣ ៨៣៦ នាក់ អាយុ​ចន្លោះ​ពី​១៨ ដល់ ៥០ឆ្នាំ។ ពួកគេ​ត្រូវបាន​សួរ​ថាតើ​ការរួមភេទ​ប៉ុន្មាន​នាទី ទើប​ធ្វើ​ឲ្យ​ពួកគេ​ពេញចិត្ត? (សំនួរនេះផ្តោតទៅលើការរួមភេទសុទ្ធសាធ មិន​បូក​បញ្ចូល​ការ​បបោសអង្អែល​ឡើយ) ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា ស្រ្តីជាទូទៅ ចង់​បាន​ពេលវេលា​រួមភេទ ២៥ នាទី និង ៥១ វិនាទី។ ប្រភពខាងលើបន្ត។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា មនុស្ស​ទូទៅ ទាំង​ស្រី​ប្រុស​ អាយុ​ចាប់​ពី​១៨ ដល់ ៥០​ឆ្នាំ ពេល​វេលា​រួមភេទ​ជា​មធ្យម​ប្រហែល​១៦​នាទី។ អាមេរិក កាណាដា អង់គ្លេស និង អូស្រ្តាលី មនុស្ស​ប្រុស​ស្រី​វ័យ​ចន្លោះ​ពី ២៩ ដល់ ៣៥ឆ្នាំ ប្រើ​ពេលវេលា​រួមភេទ​យូរជាង​គេ​ក្នុង​ចំណោម​ក្រុម​ការស្ទង់​មតិ​ខាង​លើ ដោយ​ប្រើ​ពេល​ប្រហែល​១៧​នាទី ខណៈ​ឥណ្ឌា​វ័យ​កាន់​តែ​ជ្រេ ប្រើ​ពេល​រួម​ភេទ​កាន់​តែ​យូរ ប្រហែល​១៥​នាទី គ្រាន់​តែ​ឆាប់​ជាង​ក្រុម​ប្រទេស​អឺរ៉ុប​ខាងលើ។ ប្រភព​ខាង​លើ​បន្ថែម៕


ប្រភព៖ Time   ប្រែ​សម្រួល៖ សុខ លាងហ៊ត