មូលហេតុ​អីចឹង​សោះ ដែល​ធ្វើ​ឲ្យ​ Costa មក​ហាត់​ប្រដាល់​នៅ​ក្លឹប​របស់ Torres

  • 2018-01-13 07:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រង់ចាំ​អស់​យ៉ាងយូរ​ក្នុង​ការ​ផ្ទេរ​ពី​ក្លឹប​តោខៀវ មក​កាន់​ Atletico Madrid កីឡាករ Diego Costa បាន​ហាត់​ប្រដាល់​នៅ​ក្លឹប​​ប្រដាល់​របស់​មិត្ត​រួម​ក្រុម Fernando Torres។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Oscar Melendez ដែល​បាន​ចូល​ហ៊ុន​រកស៊ី​បើក​ក្លឹប​ប្រដាល់​ចំនួន​៩​ហើយ​ជាមួយ Torres បាន​និយាយ​ថា Costa ដែល​ជា​ម៉ូយ​ប្រចាំ​ក្លឹប​ប្រដាល់​របស់​លោក គឺ​ជា​មនុស្ស​ក្លាហាន​ម្នាក់ ហើយ​គោល​បំណង​ដែល​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​មក​ហាត់​ប្រដាល់​គឺ​ដើម្បី​ឲ្យ​កាយ​សម្បទា​គេ​កាន់​តែ​រឹងមាំ។ "Costa គឺ​ជា​មនុស្ស​កា្លហាន​ម្នាក់ គាត់​មិន​ដែល​ភិតភ័យ​ក្នុងការ​សាក​ល្បង​អ្វីៗ ឬ ភ័យ​ខ្លាច​ឈឺ​សាច់​ឡើយ" Oscar Melendez បាន​និយាយ។

Oscar Melendez បាន​​បន្ត​ទៀត​ថា Costa ជា​មនុស្ស​រួសរាយ។ គេ​តែង​និយាយ​សួស្តី​ទៅ​កាន់​អ្នក​រាល់​គ្នា​នៅ​ក្លឹប​ប្រដាល់​នេះ ពេល​អតីត​តារាឆ្នើម​របស់ Chelsea មក​ដល់​ក្លឹប​ប្រដាល់​ម្តងៗ។ Costa ធ្លាប់​បាន​និយាយ​ទៀត​ថា មក​ពី​លោក​ឡើង​ទម្ងន់​ទើប​ចង់​សម្រក​រាង​ខ្លះ។

Diego Costa ទើប​​បាន​ចូល​លេង​ឲ្យ​ Atletico Madrid កាល​ពី​ដើម​ខែ​កន្លង​ទៅ​បន្ទាប់​ពី​សម្រាក​យ៉ាងយូរ​ដោយ​ជាប់​បម្រាម​បន្ទាប់​ពី​ផ្ទេរ​មក​ពី Chelsea។ ចូល​លេង​ភ្លាម ស៊ុត​បាន​១​គ្រាប់​ភ្លែត ហើយ​ក៏​បាន​កាដូ​កាត​ក្រហម​ក្តៅៗ​ផងដែរ ព្រោះ​បាន​កាត​លឿង​២។ កាត​លឿង​ទី១ ព្រោះ​ឲ្យ​កែង​គេ ហើយ​កាត​លឿង​ទី​២ ព្រោះ​អបអរ​បាល់​ស៊ុត​ចូល រត់​ទៅ​ក្រៅ​ទីលាន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត