តាមពិត! Neymar និង Real Madrid ធ្លាប់​បាន​ខកចិត្ត​ជាមួយ​គ្នា​២​ដង​រួច​មក​ហើយ ចុះ​លើក​នេះ?​

  • 2018-01-13 02:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេលនេះ Neymar និង Real Madrid ធ្លាប់​បាន​ខកចិត្ត​ជាមួយ​គ្នា​២​ដង​ហើយ ពោលគឺ​លើកទី១ កាល​ពី​១២​ ឆ្នាំ​មុន ហើយ​លើក​ទី​២​កាល​ពី​ឆ្នាំ ២០១៣ ​ខណៈ​ដែល​ពេល​នេះ​ គឺ​ជា​ការ​ចរចា​អំពី​ការ​ផ្ទេរ​​របស់​តារា​ឆ្នើម​មក​កាន់​​ទឹកដី Bernabeu ជា​លើក​ទី​៣​ហើយ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី Marca។

ការ​ចរចា​លើក​ទី​១​បរាជ័យ ពេល​នោះ Neymar បាន​ធ្វើ​តេស្ត​សម្ថភាពជាមួយ​ Real Madrid នៅ​ពេល​គេ​មាន​អាយុ​ទើប១៤ ឆ្នាំ​​នៅឡើយ។ កាលនោះ កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់​ពិភព​លោក​មួយ​នេះ បាន​មក​ដល់​អេស្ប៉ាញ​ជាមួយ​ឪពុក រួម​ជាមួយនឹងភ្នាក់ងារ។ Neymar ក៏​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​កីឡាករ​ដូចជា Dani Carvajal ជាដើម។ ឈ្មោះ Neymar ក៏​បាន​បញ្ចូល​ទៅ​ក្នុង​​បញ្ជី​របស់​យុវជន​ក្លឹប Real ហើយ​ដែរ តែ​ត្រូវ​ប្រេះឆា ដោយ​សារ​ ភ្នាក់ងារ​របស់​យុវជន Neymar គឺ​លោក Ribeiro ចង់បាន ៦០ ០០០ អឺរ៉ូ​ ពី​ការ​នាំយក Neymar មក​កាន់​ក្លឹប​យក្ស​នេះ ប៉ុន្តែ Real Madrid មិន​អាច​ឲ្យ​បាន។

នៅឆ្នាំ ២០១៣ Neymar បាន​ធ្វើ​តេស្ត​សុខភាព​រួចរាល់​ហើយ​ដើម្បី​ទៅ​លេង​ឲ្យ​ក្លឹប​អធិរាជ​ស។ ប្រធាន​ក្លឹប គឺ​លោក Florentino Perez បាន​បញ្ជូន​ក្រុមការងារ​របស់​ខ្លួន​ទៅ​និយាយ​រឿង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ Neymar ប៉ុន្តែ​លើក​នេះនៅ​តែមិន​ត្រូវរ៉ូវ​គ្នា​​ទៀត គឺ​ដោយ​សារ​បញ្ហា​លុយ​ដដែល។ កាលនោះ Barcelona ហ៊ាន​ឲ្យ​ថ្លៃ​ជាង ហើយ​បាន​ឆក់​អតីត​​​កីឡាករ​របស់ Santos កាត់​មុខ Real បាត់​ទៅ។

ចាំ​មើល​ថា​តើ​លើក​នេះ រវាង​ Neymar និង Real Madrid នឹង​បញ្ចប់​ជាមួយ​គ្នា​ដោយ​រីករាយ ឬ យ៉ាងណា? ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ សុខ លាងហ៊ត