មូល​ហេតុ​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​នេប៉ាល់​ពិបាក​ត​បណ្តាញ​អ៊ីនធើណិត​ពី​ប្រទេស​ជិតខាង

  • 2018-01-13 07:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ប្រទេស​នេប៉ាល់​ពឹងផ្អែក​ទាំងស្រុង​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឥណ្ឌា​ Bharti Airtel និង ក្រុមហ៊ុន Tata Communications Ltd ក្នុង​ការ​ចែកចាយ​ការផ្គត់ផ្គង់​សេវាអ៊ិនធឺណេត។ នេះ​បើ​តាម The South China Morning Post ចុះ​ផ្សាយ​ថ្ងៃ​នេះ។

ប៉ុន្តែ​នេប៉ាល់​មិន​អាច​ផ្តេកផ្តួល​ទាំង​ស្រុង​ទៅ​លើ​ឥណ្ឌាបាន​ទេ​ ម្ល៉ោះ​ហើយ​ទើប​ចាប់​ពី​ឆ្នាំ២០១៤ មក​នេប៉ាល់​បាន​ងាក​មក​រក​ចិន​ ក្នុង​ការ​ត​បណ្តាញ​គមនាគមន៍​ពី​ចិន​ទៅ​វិញ ប៉ុន្តែ​វា​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​នៅ​ក្នុង​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​មួយ​នៅ​ខែ​មេសា​ឆ្នាំ ២០១៥ ព្រោះ​ប្រទេស​នេះ​តែង​ជួប​គ្រោះ​​រញ្ជួយ​ដី​ជា​ញឹកញាប់។

ចិន​និង​នេប៉ាល់​បាន​និង​កំពុង​ដំណើរការ​សាងសង់​​កាប​អុបទិច​នេះ​ឡើងវិញនៅ​ពាក់​កណ្តាល​ឆ្នាំ​មុន​ ប៉ុន្តែ​វា​ត្រូវ​បាន​ពន្យា​ពេល​ដោយសារ​តែ​ផលវិបាក​មួយ​ទៀត គឺ​ស្ថានភាព​ដី​​ប្រទេស​នេះ​ស្ថិត​នៅ​រយៈ​កម្ពស់​ខ្ពស់​ពេក​ធៀបនឹង​នីវ៉ូ​ទឹក​សមុទ្រ ដល់​ទៅ​ជាង​ ៤ ០០០ ម៉ែត្រ ព្រោះ​ប្រទេស​នេះ​សំបូរ​ភ្នំ​ខ្ពស់ៗ មាន​ភ្នំ​អេវ៉ារេស ដែល​ខ្ពស់​ជាង​គេ​បំផុត​របស់​ពិភព​លោក​ជាដើម៕

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ សុខ លាងហ៊ត