១​ជើង Free-Kick របស់ James ចូល​ជ្រុង​៩០​ស្អាត​ណាស់

  • 2018-01-13 02:12:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

Bayern Munich បាន​បញ្ចប់​ភាព​មិន​ដែល​ចាញ់​១២​ប្រកួត​ជាប់​គ្នា​ក្នុង​លីគ​របស់ Bayer Leverkusen ដោយ​បាន​យក​ឈ្នះ ៣-១ កាល​ពី​យប់​មិញ ខណៈ James Rodriguez ទាត់​ free-kick ឡើង​ឡូយ។ .

Javi Martinez និង Franck Ribery រក​បាន​ម្នាក់​មួយ​គ្រាប់​​នៅ​នាទី​៣២​និង​៥៩ មុន​ពេល Kevin Volland របស់ Leverkusen តាម​បាន​មួយ​គ្រាប់​វិញ​នាទី​៧០។ ឈាន​ដល់​ម៉ោង​បន្ថែម​៩០​នាទី​ទៅ​ហើយ Bayern ទទួល​បាន​បាល់​ពិន័យ​ free-kick សម្រេច​ទាត់​ដោយ James Rodriguez។ មិន​ឲ្យ​ខក​ឱកាស​កីឡាករ​កូឡុំប៊ី​បាន​​ចុច​​បាល់​ចូល​ជ្រុង​៩០​យ៉ាង​ស្អាត ធានា​៣​ពិន្ទុ​ជូន​ក្រុម។

ពេល​នេះ Bayern Munich កំពុង​មាន​៤៤​ពិន្ទុ​​ឈរ​លើ​កំពូល​តារាង Bundesliga​ ដាច់​ក្រុម​លេង​ពីរ Schalke 04 ដែល​ត្រូវ​លេង​យប់​នេះ​១៤​ពិន្ទុ៕


ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ