«ដើមចំប៉ា» ហាង​​ម្ហូប​​​បែប​អាស៊ី​​ល្បី​​​​​​ឆ្ងាញ់​​​ បើក​លក់​​​​នៅ​អ៉ីអន​​ហើយ​

  • 2018-01-13 07:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រសិនបើ​អ្នក​ចូលចិត្ត​ពិសារ​ម្ហូប​បែប​អាស៊ី និងម្ហូប​វៀតណាត​ច្បាស់​ជា​ស្គាល់​ហាង មេក​ណូ​លា ឬ ជា​ភាសារ​ខ្មែរ ដើម​ចំប៉ា ព្រោះ​ហាង​នេះ​លេចឡើង​នៅ​កម្ពុជា​តាំងពីឆ្នាំ ២០០៨ មក​ម្ល៉េះ ដោយ​ក្រៅពី​ល្បី​ថា​មាន​ម្ហូប​ឆ្ងាញ់ និងមាន​អ​នា​ម័​យ​ខ្ពស់ បរិយាកាស​​ហាង​ក៏​ត្រកាល​ត្រជាក់ចិត្ត​ដែរ​។​

​ឥឡូវ​ហាង​ល្បី​​ថា​មាន​លក់​​​បាញ់​ឆែវ និង​ម្ហូប​បែបអាស៉ី​ឆ្ងាញ់​​ៗជា​ច្រើន​មុខ​នេះ​បាន​បើ​កសាខាថ្មី ដែល​ជា​សាខា​ទី ៣ របស់ខ្លួន ​នៅ​ជាន់ទី៣ នៃ​ផ្សារ​ទំនើប​អ៉ី​​អន​ហើយ​។

កម្មវិធី​បើកសម្ពោធ​ហាង​ថ្មី​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ល្ងាច​ម្សិល​មិ​ញ​ យ៉ាង​ឧឡា​រិក​ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​យ៉ាង​កុះ​ករពី​ភ្ញៀ​វ​កិ​ត្តិ​យស​ជាតិ និង អន្តរជាតិ​ដែលជា​អ្នក​តែងតែ​គាំទ្រ​ហាង និង​អ្នក​សារ​ព័ត៌​មាន​ជាច្រើន​នាក់​។​ ​

​លោកស្រី លី ជា​ម្ចាស់​ហាង ដើមចំប៉ា​​ បាន​ឲ្យ​ដឹងថា៖ ​«ដោយ​ខ្ញុំ​ជា​ចុងភៅ​មាន​បទពិសោធន៍​ជាង​៣០​ហើយ ដូច្នេះ​មុខម្ហូប​ក្នុង​ហាង​របស់​ខ្ញុំ​ត្រូវបាន​កែរ​ច្នៃ​ឲ្យ​មាន​លក្ខណៈ​ពិសេស​ប្លែក​គេ​​​។ ​ខ្ញុំ​តែង​​យកចិត្តទុកដាក់​​ខ្ពស់​​ចំ​ពោះ​​​ការ​ផ្តល់ជូន​នូ​វ​អាហារ​ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ត្រូវតែ​ល្អ​សម្រាប់​សុខភាព​ទៀត តួយ៉ាង​បន្លែ​ប្រើប្រាស់​ក្នុង​ហាង គឺ​យក​មកពី​ចម្ការ​ខ្ញុំ​ផ្ទាល់ ធានា​បាន​ថា​គ្មាន​សារ​ជាតិគីមី​ប៉ះពាល់​សុខភាព​ឡើយ​។ ដូច្នេះ​បងប្អូន​អាច​ពិសារ​បាន​យ៉ាង​កក់ក្តៅ​ក្នុង​ចិត្ត​»​ ។​

​ឆ្លៀត​ក្នុងឱ​កាសនេះ លោកស្រី​ក៏​បង្ហើប​ឲ្យ​ដឹង​ដែរថា មូលហេតុ​ដែល​ហាង​លោកស្រី​ដាក់​ឈ្មោះ​ថា​ចំប៉ា នេះ​ ព្រោះនៅ​ពីមុខ​ហាង​សាខា​ដំ​បូ​ង​បង្អស់​របស់​លោកស្រី​មាន​ដើម​ផ្កា​ចំ​ប៉ា ហើយ​លោកស្រី​ក៏​ចូលចិត្ត​ផ្កា​ចំប៉ា​នេះ​ស្រាប់ ៕​

ដោយ៖​ ដេត លីដា