តំបន់​មួយនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សីតុណ្ហាភាព​ត្រជាក់ខ្លាំងជាងគេ

  • 2018-01-13 07:11:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាលពី​ថ្ងៃទី​៨​ ខែ​មករា​ ឆ្នាំ២០១៨ ក្រ​សួង​ធនធានទឹក​ប្រកាស​ថា​ចាប់ពី​ថ្ងទី​១២​ ដល់​១៥​ខែមករា ឆ្នាំ​២០១៨ អាកាសធាតុ​នឹង​ចុះ​ត្រជាក់ តែមិនត្រជាក់ដូច​ការចុះ​ត្រជាក់​កាលពី​លើក​ទី​ពីរ​នោះ​ទេ។

ទោះ​យ៉ាង​ណា​បើ​តាម​ សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ធនធានទឹក​នៅ​ថ្ងៃនេះ​ តំបន់​ខ្លះធ្លាក់ចុះ​រហូត​ដល់​១២អង្សា។ បើតាម​ប្រ​ភពដដែល​តំបន់​ដែល​ត្រជាក់ជាងគេសម្រាប់ថ្ងៃនេះ​​គឺ​នៅ​តំបន់​ប្រសាទ​ព្រះវិហារ​មានសីតុណ្ហភាព​១២អង្សា​ខណៈ​ដែលខេត្តព្រះវិហារទាំងមូលមានសីតុណ្ហភាព​១៧អង្សា។

ចំណែកខេត្ត​ដែល​ត្រជាក់ជាងគេ​នៅថ្ងៃនេះ​គឺ​ខេត្តរតនគិរី​ មាន​សីតុណ្ហភាព​១៣អង្សា និងបន្ទាប់មក​គឺ​​ខេត្ត​ឧត្តរមានជ័យមានសីតុណ្ហភាព១៥,៥អង្សា។

​​​ដោយឡែក​ខេត្ត​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ជាងគេនៅថ្ងៃនេះ​គឺ​ខេត្ត​កែប និងកំពត មាន​សីតុណ្ហភាព២២អង្សា និង​មាន​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​សីតុណ្ហភាព​២១អង្សា។

​សម្រាប់សីតុណ្ហភាព​នេះ​ក្រសួងបញ្ជាក់ថា​ជា​សីតុណ្ហភាព​អប្បបរមានៅតាម​បណ្តារាជធានីខេត្ត​សម្រាប់ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៨ នេះ៕


អត្ថបទ៖ ទូច សុខា