សុគន្ធ ដេវីដ ឈរ​ស្រែក​ច្រៀង​កណ្ដាល​ថ្ងៃ​ក្ដៅ​ដើម្បី​​និស្សិត​​ភូមិន្ទ​ភ្នំពេញ​

  • 2018-01-13 07:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​១២​​ថ្ងៃត្រង់​គឺ​ជា​វេលា​មួយ​ដែល​ព្រះ​អាទិត្យ​បាន​​បញ្ចេញ​កម្ដៅ​ក្ដៅ​ហែង​មក​លើ​ភព​ផែន​ដី​​ ប៉ុន្តែ​សម្រាប់​តារា​ចម្រៀង​​វ័យ​ក្មេង​ សុគន្ធ ដេវីដ ​ឈរ​ស្រែក​ច្រៀង​ជាមួយ​ក្បាច់​រាំ​ដ៏​សម្បូរ​បែប​ ដោយ​មិន​ខ្លាច​​ការ​នឿយហត់​អ្វី​ទាំង​អស់​ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​​

(សុគន្ធ ដេវីដ)

សុគន្ធ ដេវីដ ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​មាន​ឱកាស​បាន​ចូល​ច្រៀង​ក្នុង​កម្មវិធី​សប្បុរសធម៌​លើក​ទី​៩ និង​គម្រប់​ខួប​ទី​ ៥៨ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ទោះ​បី​ជា​មាន​អាកាស​ធាតុ​ក្ដៅ​បែប​ណា​ក្ដី​​លោក​នៅ​តែ​​សប្បាយ​ចិត្ត​ ព្រោះ​ឃើញ​វត្តមាន​​ និងស្នាម​ញញឹម​​ពុក​ម៉ែ​បង​ប្អូន​​ចូល​រួម​ផ្ដល់​កម្លាំង​ចិត្ត​យ៉ាង​ច្រើន​កុះករ​ដូច្នេះ​។

តារា​ចម្រៀង​ផលិតកម្ម​BN រូប​នេះ​បន្ត​ថា​៖​" ទោះ​បី​ជា​អាកាស​ធាតុ​ក្ដៅ​យ៉ាង​ណា​ក្ដី​តែ​ខ្ញុំ​អត់​ក្ដៅ​ទេ​បង ព្រោះ​ឃើញ​វត្ត​មាន​ពុក​ម៉ែ​បង​ប្អូន​ចូល​រួម​​ច្រើន​អ៊ីចឹង​ ក្ដៅ​ប៉ុណ្ណា​ក៏​លែង​ក្ដៅ​ដែរ​"។ ក្រៅ​ពី​ សុគន្ធ ដេវីដ ក៏​មាន​តារា​ចម្រៀង​ប្រុស​ស្រី​មួយ​ចំនួន​ឈរ​ស្រែក​​ច្រៀង​​ទាំង​ថ្ងៃ​ក្ដៅ​ចែសមាន​ដូច​ជា ប៊េបី សោភា ទេពី វង្ស ថាណាន់ ដែន នីនិច ប៉ុបពី ជ័យ សាវ៉ាត់ និង​តារា​ចម្រៀង​ប្រុស​ស្រី​ជា​ច្រើន​រូប​ផ្សេង​ទៀត​៕

សុគន្ធ ដេវីដ ឈរ​ស្រែក​ច្រៀង​កណ្ដាល​ថ្ងៃ​ក្ដៅ ជាមួយ​ក្រុម​រាំ​
សកម្មភាព​​អ្នក​សិល្បៈ​ចូល​រួម​រៃអង្គាស​ថវិកា​ជួយ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម