មានហើយ! មាន់​បំពង​កុម្ម៉ង់​តាម​វិបសាយ​ ​គិត​លុយ​ជា​ ​Bitcoin

  • 2018-01-14 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​មាន់​បំពង​មាន​សាខា​តាម​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ ​KFC​ ​ទើប​ចេញ​កម្មវិធី​ថ្មី​ដែល​អាច​ឲ្យ​អតិថិជន​ក្នុង​ប្រទេស​កាណាដា​ ​កុម្ម៉ង់​មាន់​បំពង​តាម​វិបសាយ​ផ្លូវការ​របស់​ពួក​គេ​ ​ហើយ​អាច​ទូទាត់ ប្រាក់​ដោយ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin។

កម្មវិធី​នេះ​ស្ថិត​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ខណៈ​តម្លៃ​មាន់​បំពង​មួយ​ប្រអប់​លក់​គិត​ជា​លុយ​អេឡិចត្រូនិក​មាន​ប្រមាណ​ ​០.០០១០៣០៥​ ​នៃ​ឯកតា​ ​Bitcoin​ ​ដែល​ស្មើ​ប្រមាណ​ ​២០​ ​ដុល្លារ​កាណាដា​ ​ឬ​ ​១៦​ ​ដុល្លារ​អាមេរិក

ការ​បញ្ជា​ទិញ​តាម​វិបសាយ​ ​និង​ទូទាត់​ដោយ​លុយ​អេឡិចត្រូនិក​ ​គឺ​ជា​បច្ចេកវិទ្យា​ងាយ​ស្រួល​ ​ប៉ុន្តែ​សម្រាប់​អ្នក​ទិញ​អាច​ខាត​ច្រើន​ប្រសិន​គិតគូរ​មិន​បាន​ដិត​ដល់​ព្រោះ​តម្លៃ​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ជា​ពិសេស​ ​Bitcoin​ ​នេះ​គឺ​តែងតែ​ឡើង​ចុះ​ ​ដែល​ ​០.០០១០៣០៥​ ​នៃ​ឯកតា​ ​Bitcoin​ ​ដែល​ស្មើ​ប្រមាណ​ ​២០​ ​ដុល្លារ​កាណាដា​នៅ​ពេល​នេះ​អាច​ក្លាយ​ជា​ ​២៥​ ​ដុល្លារ​ ​ឬ​លើស​នៅ​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ​ប្រសិន​តម្លៃ​ឯកតា​លុយ​នេះ​ធ្លាក់​ ​អ្នក​ទិញ​អាច​នឹង​ចំណេញ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ interestingengineering   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី