អ្នក​ដឹក​នាំ​​ភាពយន្ត​ "Boys Over Flowers” ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍

  • 2018-01-13 09:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jeon Ki Sang ជា​ផលិតករ​ល្បី​មួយ​រូប​ក្នុង​ចំណោម​អ្នក​ផលិត​រឿង​ភាគ​កូរ៉េ​ ទើប​តែ​ស្លាប់​ថ្មីៗ​នេះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក Jeon Ki Sang

នៅ​ថ្ងៃ​ទី​១៣​មករា​ម៉ោង ១ព្រឹក​ត្រូវ​នឹង​ម៉ោង​ ១១យប់​ថ្ងៃ​ទី​១២​នៅ​ប្រទេស​កម្ពុជា​ លោក Jeon បាន​ដើរ​ឆ្លង​ផ្លូវ តែ​ចៃដន្យ​ក៏​ត្រូវ​រថយន្ត Taxi បុក​លោក​មួយ​ទំហឹង។ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ ព្រោះ​លោក​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ។

អ្នក​ដឹក​នាំ​រឿង​រូប​នេះ​ ជា​អ្នក​ផលិត​ភាពយន្ត​ភាគ​កូរ៉េ​ល្បីៗ​ជា​ច្រើន​ដូច​ជា "Sassy Girl Chun-hyang”, “Papa” និង "Bodyguard” ជា​ដើម។

បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​ក្រុម​ហ៊ុន​ដើម​ហើយ​ចាប់​ផ្ដើម​ធ្វើ​ការ​លក្ខណៈ​ជា Freelancer នៅ​ឆ្នាំ ២០០៥ លោក​បាន​ផលិត​រឿង​ជា​ច្រើន​ដូច​ជា "Boys Over Flowers”, “My Girl”, “Witch Yoo Hee” និង "Beautiful You” ព្រម​ទាំង​រឿង​ផ្សេងៗ​ទៀត​ជា​ច្រើន។

ពិធី​បុណ្យ​សព​របស់​លោក នឹង​ប្រារព្ធ​ធ្វើ​ឡើង​​ដោយ​ក្រុម​គ្រួសារ​របស់​លោក៕

អាន​អត្ថបទ៖

ប្រភព៖ Allkpop | Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ