Spurs លត់ Everton ចាស់ដៃ តែ Chelsea ធ្វើអ្វី Leicester មិនបាន

  • 2018-01-14 00:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បានបំបាក់ភ្ញៀវ Everton យ៉ាងចាស់ដៃដោយលទ្ធផល ៤ទល់នឹង០ ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៣។

ជំនួបនៅកីឡដ្ឋាន Wembley កាលពីយប់មិញបើកឆាកភ្លាមប្រធានក្រុម Rooney ស៊ុតឲ្យ Everton នាំមុខមុនតែអាជ្ញាកណ្ដាលថាជាបាល់ក្រៅល្បែង (Off side)។ លុះនាទី ២៦ Son បានស៊ុតឲ្យម្ចាស់ផ្ទះបាន១គ្រាប់ក្រោយមានការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម។

ចូលវគ្គទីពីរនាទី៤៧ កីឡាករអន្តរជាតិកូរ៉េខាងត្បូងដដែលបានបញ្ជូនបាល់ឲ្យ Harry Kane ស៊ុតគ្រាប់ទី២របស់ Spurs រួចរំលងបាន១២នាទី តារា Top scorer នៅលីគកំពូលអង់គ្លេសថែមបាន១គ្រាប់ទៀតឲ្យក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងនាំមុខ៣-០។

គ្រាប់ចុងក្រោយជាថ្វីជើងរបស់ Eriksen នៅនាទី៨១ ធ្វើឲ្យចប់ការប្រកួត Spurs កើប៣ពិន្ទុពេញក្នុងទឹកដីរបស់ខ្លួន។ ដោយឡែកក្រុមខ្លាំង Chelsea បានត្រឹមស្មើគ្នា ០ទល់នឹង០ ជាមួយ Leicester។ លទ្ធផលនេះអាចធ្វើឲ្យពួកគេធ្លាក់មកលេខ៤ បើ Liverpool ឈ្នះ Manchester City៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី