Fornals ទាត់ចុងម៉ោងឲ្យ Real ចាញ់ក្នុងទឹកដីនៅសប្ដាហ៍ទី១៩

  • 2018-01-14 01:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ចាញ់ជាលើកទី៤នៅរដូវកាលនេះបន្ទាប់ពីចាញ់ Villarreal ១ ទល់នឹង០ ក្នុងការប្រកួត LaLiga សប្ដាហ៍ទី១៩។ យ៉ាងណាក៏ដោយក្រុមយក្សរបស់់អេស្ប៉ាញសល់១ប្រកួតទៀតនៅក្នុងដៃ។

ជំនួបនៅទឹកដី Santiago Bernabeu ម្ចាស់ផ្ទះគ្រប់គ្រងបាល់ច្រើនជាងពិសេសការស៊ុតច្បាស់ៗជាច្រើនបាល់ពីសំណាក់តារាឆ្នើម Cristiano Ronalo តែមិនមានសំណាងត្រូវអ្នកចាំទីជួយសង្គ្រោះបាន និងខ្លះទៀតបោកនឹងបង្គោលទី។

បន្ទាប់ពីបុកគេលែងចូល Real បានបង្កើតកំហុសធ្វើឲ្យបាល់ដាច់មាត់ ហើយកីឡាករ Fornals បានចុចរំលងអ្នកចាំទី Navas បញ្ចូលទីយ៉ាងល្អនៅនាទី៨៧។ ជ័យជម្នះនេះបានធ្វើឲ្យ Villarreal ឡើងមកលេខ៥ចាញ់ពិន្ទុក្រុមលោក Zidane ដែលឈរលេខ៤ចំនួន១ពិន្ទុ៕

ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម