កុំ​ភ្លេច​តាម​ដាន​​ផ្សាយ​ផ្ទាល់​ ក្រុម​កម្ពុជា​ Never Care ប៉ះ​ក្រុម​ចិន​វគ្គ​៨​ក្រុម​ចុង​ក្រោយ​

  • 2018-01-14 02:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ Never Care ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ចិន​ដើម្បី​រក​​​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​ជួប​ការ​លំបាក​ខ្លាំង​នៅ​វគ្គ​សន្សំ​ពិន្ទុ​កាល​ពី​ម្សិល​មិញ​នៃ​ការ​ប្រកួត​ជើង​ឯក​​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2018​នៅ​ប្រទេស​ថៃ។

ក្រុម​ Never Care

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​កាល​ពី​ម្សិល​មិញ​ ក្រុម​ Never Care និង​ក្រុម​របស់​ចិន​​ធ្វើ​មិន​សូវ​បាន​ល្អ​ដូច​គ្នា​ដោយ​ក្រុម​របស់​កម្ពុជា​រក​បាន​១៦​ពិន្ទុ​ស្ថិត​នៅ​លេខ​៤​​ក្នុង​ពូល​ B​ ខណៈ​ក្រុម​របស់​ចិន​រក​បាន​១៦​ពិន្ទុ​​ដែរ​ស្ថិត​នៅ​លេខ​៤​​ក្នុង​ពូល​A។ នេះ​ជា​វគ្គ​កាន់​តែ​រន្ធត់​ខ្លាំង​ហើយ​ដោយ​ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ក្រុម​ចាញ់​ត្រូវ​ហាល​អាវ។

វគ្គ​៨​ក្រុម​ចុង​ក្រោយ

ចំពោះ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ​​ដែល​មាន​រហូត​ដល់​៤​ក្រុម​នោះ​មាន​៣​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ខណៈ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​២​​ក្រុម​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​ឈរ​លើ​កំពូល​តារាង​ទាំង​​២​ក្រុម​តែ​ម្តង។

សូម​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​

អត្ថបទ៖ ជាន ចាន់រ៉ា