រកឯណាបានឱកាសល្អបែបនេះ! ឈ្នះទាំងប្រាក់រង្វាន់ និងក្លាយខ្លួនជាតារាសម្តែងទៀត (វីដេអូ)

  • 2018-01-14 03:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​តួ​សម្ដែង​មែន​ទេ? បើ​ដូច្នោះ​មែន​​ ក្ដី​ប្រាថ្នា​របស់​អ្នក​​ត្រូវ​បាន​បញ្ចប់។ ប្រិយមិត្ត​​នឹង​មាន​​ឱកាស​សម្ដែង​ក្នុង​ភាពយន្ត​បែប​យុវវ័យ ​ដឹក​នាំ​ដោយ​ផលិតករ​ល្បី ពោរពេញ​ដោយ​រស​និយម​ប្លែកៗ​ ហើយ​ថែម​ទាំង​ទទួល​បាន​ប្រាក់​រង្វាន់​យ៉ាង​ច្រើន​ថែម​ទៀត។

Come Together Films សហការ​ជា​មួយ​ Soyo ដែល​ជា​​​កម្មវិធី​មើល​វីដេអូ​អនឡាន កំពុង​ជ្រើស​រើស​បេក្ខភាព​ដែល​មាន​ទេពកោសល្យ​ផលិត​ចម្រៀង​ស្នា​ដៃ​ថ្មី​ ដើម្បី​​​ចូល​រួម​សម្តែង​ក្នុង​​​ភាពយន្ត​រឿង​”Music​ Magic​ Love” ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ខាង​មុខ​។

នេះ​គឺ​ជា​ឱកាស​ល្អ​បំផុត​​សម្រាប់​​យុវជន​ដែល​មាន​ទេព​កោសល្យ​ និង​​សមត្ថភាព ​និពន្ធ​​បទ​ភ្លេង ចម្រៀង ច្រៀង​ និង​ សម្ដែង​ដោយ​ខ្លួន​ឯង​ ដើម្បី​ប្រកួត​យក​ជយលាភី​ ព្រម​ទាំង​បង្ហាញ​​ស្នាដៃ​ទៅ​កាន់​​មហាជន​​ និង​គណៈកម្មការ​ជាតិ និង​អន្តរជាតិ។ ​ បេក្ខជន​ បេក្ខនារី ដែល​ឈ្នះ​​ពី​ការ​ប្រកួត​ នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ ១០០០ ដុល្លារ​អាមេរិក​ ហើយ​ក្លាយ​ជា​តួ​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី។

ស្ដាប់ Sam Rocker ប្រាប់​ពី​របៀប​ចូល​រួម​ប្រកួត

លក្ខ​ខណ្ឌ​​ចូលរួម៖

  • បេក្ខភាព​ទាំង​​អស់​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ មាន​អាយុ​ចាប់​ពី​២០ ដល់​៣០​ឆ្នាំ​

  • អាច​ចូល​រួម​ជា​លក្ខណៈ​ទោល​ និង​ក្រុម (ការ​ចូល​រួម​ជា​ក្រុម​មាន​សិទ្ធិ​អាទិភាព​)

  • ​​ពុំ​មាន​ជាប់​កុង​ត្រា​ជា​មួយ​ផលិត​កម្ម​នានា

  • ​​អាច​ច្រៀង​ជាមួយ​ហ្គីតា​ ឬច្រៀង​គោក​ក៏​បាន

  • បទចម្រៀង​ថ្មី​មិន​ចម្លង​ពី​គេ​​។ បទចម្រៀង ​Cover មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ទេ

របៀប​ចូល​រួម៖

​បេក្ខជន​ទាំង​អស់ត្រូវ​ផ្ញើ​វីដេអូ​​ស្នា​ដៃ​ចម្រៀង​ជា​ក្រុម​ ឬ​ទោល ដែល​មាន​រយៈ​ពេល​ពី​២ ទៅ៣នាទី​ មក​កាន់អ៊ីម៉ែល cometogtherfilms.kh@gmail.com។ ផុត​កំណត់​ទទួល​ស្នា​ដៃ​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០១៨។ ​​វីដេអូ​អាច​ថត​តាម​​ទូរ​ស័ព្ទ​ក៏បាន​ តែត្រូវ​ប្រាកដ​ថា សំឡេង​ច្បាស់​ល្អ។ បេក្ខជន​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ ជាង​គេ​នឹង​ត្រូវ​បាន​ទាក់​ទង​មក​ធ្វើ​តេស្ដ​សាកល្បង​សមត្ថភាព​ផ្ទាល់។

នៅ​សល់​តែ​១​ថ្ងៃ​ទៀត​ទេ!!! រក​ឯណា​បាន មាន​ឱកាស​ឈ្នះ​ទាំង​ប្រាក់​រង្វាន់ និង​អាច​​ក្លាយ​ជា​អនាគត​​តួ​សម្ដែង​ល្បី​ប្រចាំ​ប្រទេស​​ទៀត៕ ​​

អត្ថបទ៖ សុខណា