រឿង​អាស្រូវ​ស្នេហា​រំជើប​រំជួល​ខ្លាំង​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រធានាធិបតី​អាមេរិក​

  • 2018-01-14 03:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​​អាស្រូវ​ស្នេហា​នៅ​សេតវិមាន​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​ពាក់​ព័ន្ធ​នឹង​ប្រធានាធិបតី។ វា​មាន​ច្រើន​ណាស់​ដែល​បាន​កើត​ឡើង​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រធានាធិបតី​អាមេរិក​ ប៉ុន្តែ​ពេល​នេះ​លើក​បង្ហាញ​អាស្រូវ​ស្នេហា​១០​ដែល​ល្បី​ខ្ទរខ្ទារ​ខ្លាំង​ ក្នុង​នោះ​អតីត​​ប្រធានាធិបតី​ John F. Kennedy មាន​រឿង​ច្រើន​ជាង​គេ។

១០- អតីត​លោក​ប្រធានាធិបតី​ John F. Kennedy និង​នាង Marilyn Monroe

តារា​ភាពយន្ត​ស្រី​ Marilyne Monroe ស្រស់​ស្អាត​ លេច​ធ្លោ​ខ្លាំង​តាម​រយៈ​ខ្សែប្រភាពយន្ត​ជា​ច្រើន​រឿង​ដែល​នាង​សម្តែង។ នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​នាង​លួច​បង្កាត់​ភ្លើង​ស្នេហ៍​នឹង​លោក​​ John F. Kennedy។ អ្នក​ទាំង​ពីរ​បាន​នៅ​ជា​មួយ​គ្នា​នៅ​ Bing Crosby នា​រដូវ​ក្តៅ និង​បង្ក​ព្យុះ​ភ្លៀង​ខ្លាំង។

៩- អតីត​​ប្រធានាធិបតី​ Bill Clinton និង​នាង​ Paula Jones

នៅ​ឆ្នាំ​១៩៩១​ លោក​ Bill Clinton ត្រូវ​បាន​គេ​គិត​ថា​​បាន​​នៅ​ជា​មួយ​នាង​ Paula Jones ក្នុង​បន្ទប់​ផ្ទះ​មួយ​ Arkansas។ នាង​ Jones បាន​ជួប​ Clinton ដើម្បី​ពិភាក្សា​គ្នា​អំពី​កិច្ច​ការ​ទាម​ទារ​របស់​គាត់​មួយ​ ប៉ុន្តែ​នៅ​ពេល​​នោះ​លោក​ Clinton បាន​ឈ្លក់​រង្វែង​នឹង​សម្រស់​របស់​នាង​ ហើយ​ក៏​កាន់​តែ​មាន​រឿង​ធ្ងន់​ធ្ងរ។ នាង​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ Clinton ពី​បទ​បៀតបៀន​កេរ្តិ៍​ខ្មាស។

៨- អតីត​ប្រធានាធិបតី John F. Kennedy និង​នាង​ Judith Campbell Exner

លោក​ Kennedy ​ល្បី​ខ្លាំង​ណាស់​រឿង​ពាក់​ព័ន្ធ​នឹង​តារា​ស្រី​ហូលីវូដ។ ​ជាក់​ស្តែង​លោក​បាន​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​នាង​ Judith ដែល​ធ្វើ​ឲ្យ​កក្រើក​ពិភព​សារព័ត៌មាន​អាមេរិក។ តែ​លទ្ធផល​ឈឺ​ចាប់​ទាំង​អស់​គ្នា​រហូត​នាង​ Exner បើក​កកាយ​ដាក់​កាសែត​គ្មាន​សល់។

៧- អតីត​​ប្រធានាធិបតី​ Bill Clinton និង​នាង​ Gennifer Flowers

​នាង​ Gennifer Flowers ជា​តារា​សម្តែង​ និង​ម៉ូដែល​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​ជោកជាំ​រឿង​ស្នេហា​ជា​មួយ​លោក​ Bill Clinton តាំង​ពី​មុន​លោក​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក។ ​នាង​បាន​ទំនាក់​ទំនង​ជា​មួយ​លោក​ Clinton ពេល​នាង​ល្បី​ខ្លាំង។ ក្រោយ​មក​ នៅ​តុលាការ​នាង​បាន​និយាយ​ថា​ ស្នេហា​នាង​និង​ Clinton បាន​ចប់​យូរ​ហើយ តែ​គេ​ល្បី​ថា លោក​ Bill នៅ​ទាក់ទង​នាង​រហូត​ដល់​ចុង​ឆ្នាំ​២០០៥។​

៦- អតីត​​ប្រធានាធិបតី​ Bill Clinton និង​នាង​ Elizabeth Gracen

មុន​ពេល​នាង​លេច​មុខ​ក្នុង​ខ្សែភាពយន្ត​ នាង​ Gracen ជា​តារា​ម៉ូដែល​វ័យ​ក្មេង​ដ៏​ស្រស់​សោភា​ បន្ទាប់​ពី​នាង​ឈ្នះ​តំណែង​បវរ​កញ្ញា​ Arkansas ឆ្នាំ​១៩៨១។ នាង​ចូល​រួម​ប្រកួត​បវរ​កញ្ញា​អាមេរិក​ដែល​មាន​លោក​ Bill Clinton ចូល​រួម។ ពី​ពេល​នោះ​មក​ អ្នក​ទាំង​ពីរ​បាន​ទាក់ទង​គ្នា​រហូត​នាង​ក្លាយ​ជា​តារា​សម្តឬង។

៥- អតីត​​ប្រធានាធិបតី​ Bill Clinton និង​នាង Monica Lewinsky

ពេល​ទំនាក់ទំនង​គ្នា នាង​ Monica ជា​តារា​ជំនួយ​ការ​លោក​ប្រធានាធិបតី​ដែល​នាង​ទើប​អាយុ​២១​ឆ្នាំ។ ដំបូង​ឡើយ​ Clinton បាន​បដិសេធ​ការ​ទំនាក់​ទំនង​ស្នេហា​ ប៉ុន្តែ​ក្រោយ​មក​កាន់​តែ​បែក​ធ្លាយ​រហូត​មាន​ការ​សើប​អង្កេត​ទៀត។​

៤- អតីត​​ប្រធានាធិបតី​ George H. W. Bush និង​ Jennifer Fitzgerald

លោក​ Bush ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាក់ទំនង​ស្នេហា​ស៊ី​ជម្រៅ​នៅ​ក្នុង​មន្ទីរ​បញ្ចកោណ​ជា​មួយ​នឹង​អនុប្រធាន​ពិធីការ​របស់​លោក។ ទោះ​ជា​យ៉ាង​ណា​​រឿង​រ៉ាវ​ស្នេហា​នេះ​មិន​សូវ​ល្បី​ខ្ទរខ្ទារ​ខ្លាំង​ទេ។

៣- អតីត​​ប្រធានាធិបតី​ John F. Kennedy និង​នាង​ Mimi Alford

លោក​ John F. Kennedy ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​មន្ត្រី​ហាត់​ការ​អាយុ​១៩​ឆ្នាំ​​នាង​ Mimi Alford នៅ​ពេល​លោក​ចូល​កាន់​តំណែង​លើក​ដំបូង។ ស្នេហា​របស់​​អ្នក​ទាំង​អស់​បាន​អូស​បន្លាយ​​១៨​ខែ​​ទើប​បាន​ចប់។ ស្នេហា​នេះ​បង្កើត​រឿង​រ៉ាវ​អាស្រូវ​ជា​ច្រើន​ដែរ។

២- អតីត​​ប្រធានាធិបតី​ John. F. Kennedy និង​នាង​ Angie Dickinson

លោក​ John F. Kennedy ​ពិត​ជា​ល្បី​មែន​រឿង​ស្នេហា​ជា​មួយ​តារា​សម្តែង។ នាង​ Angie Dicknson ក៏​ជាប់​ក្នុង​អន្ទាក់​ស្នេហ៍​របស់​លោក​ម្នាក់​ដែរ។ ស្នេហា​របស់​អ្នក​ទាំង​ពីរ​ក៏​កើត​ឡើង​នៅ​ពេល​លោក​កាន់​តំណែង​នេះ​ដែរ។ យ៉ាង​ណា ស្នេហា​នេះ​មិន​សូវ​ល្បី​ខ្ទះខ្ទារ​ឡើយ។

១-អតីត​​ប្រធានាធិបតី​ Lyndon B. Johnson និង​នាង​ Helen G. Douglas

លោក​ Johnson ត្រូវ​បាន​គេ​ល្បី​ថា ពូកែ​ទាក់​ស្រី​ខ្លាំង​ណាស់​មុន​ពេល​ដែល​លោក​ក្លាយ​ជា​ប្រធានាធិបតី​ទៀត។ ស្នេហា​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​របស់​លោក​​គឺ​ជា​មួយ​នាង​ Helen G. Douglas ដែល​បាន​លួចលាក់​ប្រពន្ធ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​នាង​ Helen ក៏​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ដែរ​នៅ​ពេល​នោះ៕​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា