Apple ចេញ​វីដេអូ​អួត iPad Pro ប្រើ​បច្ចេកវិទ្យា AR ឡើង​អ៊េម!

  • 2018-01-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ Apple បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម ៣ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន ដោយ​មាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា AR ដែល​អ្នក​គាំទ្រ​ផ្លែប៉ោម​ចង់​បាន​ជា​យូរ​មក​ហើយ។

នៅ​ក្នុង​វីដេអូ​ទី១ យ៉ាង​ខ្លី​ត្រឹម​តែ ០.១៦ វិទានី​បង្ហាញ​ពី​ក្មេង​ប្រុស​ម្នាក់​ជិះ​កង់​ស្ពាយ​ iPadPro រួច​ឈប់​កង់​ទៅ​ថត​បុរស​ម្នាក់​កំពុង​អង្គុយ​លើ​បង់ រួច​ចុច​បើក​កាមេរ៉ា​ដែល​មាន​បំពាក់​បច្ចេកវិទ្យា AR(Augment Reality)។ វីដេអូ​ទី២ បង្ហាញ​ពី iPadPro ដែល​ដើរ​ដោយ iOS 11 ដូចគ្នាប៉ុន្តែ​និយាយ​ពី Apple Pencil ដែល​អាច​ឲ្យ​ក្មេងប្រុស​នោះ អាច​សរសេរ​ កត់ចំណាំ ឬ​គូស​វាស​​បាន​គ្រប់​ទីកន្លែង​ណាក៏​បាន។

ឯ​វីដេអូ​មួយ​ទៀត Apple មាន​ចេតនា​បង្ហាញ​អ្នក​កាន់ iPhone X ឲ្យ​ចេះ​ប្រើ​មុខងារ Portait Lighting ដែល​ទើប​នឹង Update ចុងក្រោយ។ កន្លង​មក​កាល​ពេល​ទើប​ប្រកាស​ដាក់​លក់ មុខងារ​នេះ​នៅ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ(ដំណាក់កាលសាកល្បង)។

#ចង់​ដឹង​ច្បាស់ ទស្សនាវីដេអូ​ខាងក្រោម៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម