ភ្ញាក់​ផ្អើល! ការ​ប្រកាស​អាសន្ន​នៃ​ការ​បំផ្ទុះ​គ្រាប់បំបែក​បរមាណូ​កើតឡើង អំឡុង​ការ​ប្រកួត​រវាង Spurs និង Everton

  • 2018-01-14 08:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំលេង​អត្ថាធិប្បាយ​ និង អក្សរ​រត់​លើ​អេក្រង់ទូរទស្សន៍ NBC ប្រកាស​អាសន្ន​អំពី​ការ​បំផ្ទុះ​គ្រាប់បែក​បរមាណូ​បាន​កើតឡើង​អំឡុង​ការ​ប្រកួត​រវាង Spurs និង Everton កាល​ពី​យប់មិញ​នៅ​កោះ​ហាវ៉ៃ។

សំលេង​ប្រកាស​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ផ្សាយ​បន្តផ្ទាល់​ បាន​បន្លឺ​ការ​ប្រកាស​អាសន្ន​ថា មីស៊ីល​នឹង​កើតឡើង​ក្នុង​ពេល​បន្តិច​ទៀត​នេះ ដែល​ "មិនមែន​ជា​មីស៊ីល​តេស្តសាកល្បង​ទេ" គ្រោះ​ថ្នាក់​នឹង​កើតឡើង "ប៉ុន្មាន​នាទី​ខាង​មុខ​នេះ"។

ប៉ុន្តែ​ក្រោយ​មក យោធា​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​បញ្ជាក់​ថា គ្មាន​ទេ​មីស៊ីល។ ប៉ុន្តែ ដោយ​ភ័យ​ពេក ​ប្រជាជន​មិន​បាន​ចាប់​អារម្មណ៍​ពី​ការ​ប្រកាស​លើក​ក្រោយ​នេះ​ទេ។ ដំណឹង​តក់​ស្លុត​នេះ ប្រជាជន​អាមេរិក​បាន​ចែកចាយ​តៗ​គ្នា​ពេញ Twitter។

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម