ផ្ទាំង​ទស្សនីយ​ភាព​ល្អ​ឥត​ខ្ចោះ​នៃរ​បាំ​បុរាណ​៧​ប្រភេទ ឃើញ​ហើយ​មិន​សរសើរ​មិន​បាន

  • 2018-01-14 10:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទាំង​​ទស្សនីយ​ភាព​​ដ៏​​ល្អ​​ផូរផង់ នៃ​របាំ​​បុរាណ​ខ្មែរ​ចំនួន​៧ ត្រូវ​បាន​លើក​យក​មក​សម្ដែង​ក្នុង​កម្មវិធី «ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ»។ របាំ​ទាំង​នោះ​រួម​មាន របាំ​បុរាណ​លាប​មុខ​ស របាំ​ព្រះ​ថោង របាំ​ព្រះរាជ​ទ្រព្យ​រឿង​រាមកេរ្តិ៍ ​ ល្ខោន​ខោល មណីមេខឡា របាំ​អប្សរា និង​របាំ​ទេព​មនោរម្យ។

ភាព​ល្អឥតខ្ចោះ​​នៃ​ក្បាច់​រាំ និង​ការសម្ដែង​របស់ក្រុម​សិល្បករ ក្នុង​កម្មវិធី «ប្រវត្តិ​មួយ​សតវត្សរ៍​នៃរបាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ» នៅ​សាល​ចតុម្មុខ​ កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មករា​ ឆ្នាំ២០១៨ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​អត់​ទ្រាំ​មិនសើរ​មិនបាន​។ ក្នុង​បរិយាកាស​ដ៏​សែន​មនោរម្យ​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ភ្ញៀវ ជាតិ​ និង​អន្តរជាតិ គេ​បាន​ស្វែង​យល់​របាំ​បុរាណ​ខ្មែរ​ក្នុង​៣ សម័យកាល គឺ សម័យ​ហ្លួង​ព្រះ​ស៊ីសុវត្ថិ សម័យ​មហា​ក្សត្រយានី  កុសម​នារីរ័ត្ន​សេរីវ​ឌ្ឈ​នា  និងសម័យកាល​ព្រះ​បរមរតន​កោដ្ឋ នរោតម្ត​សីហនុ។

កម្រងរូបភាពនៃការសម្តែងរ​បាំ​បុរាណ​៧​ប្រភេទ៖

         

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម