ចាន់ វឌ្ឍនាកា ​ត្រូវ​សាក​កម្លាំង​ជាមួយ ធារី ចន្ថាប៊ីន ​ថ្ងៃ​នេះ​នៅ​ម៉ាឡេស៊ី

  • 2018-01-15 02:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Pahang FA របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ Terengganu FC របស់​ខ្សែបម្រើ​កម្ពុជា ធារី ចន្ថាប៊ីន ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ PIALA YAB Menteri Besar Terengganu's Cup វេលា​ម៉ោង ៧:៤៥ នាទី​យប់​នេះ​ (ម៉ោង​នៅ​កម្ពុជា)។

នេះ​ជា​ពាន​រង្វាន់​បើក​រដូវ​កាល​មួយ​នា​លីគ​កំពូល​របស់​ម៉ាឡេស៊ី ​ដោយ​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​នឹង​ត្រូវ​ប៉ះ​គ្នា​ដើម្បី​ស្វែង​រក​កីឡាករ​ល្អ​ៗ​រៀង​ខ្លួន ត្រៀម​បើក​រដូវ​កាល​។ ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​ប្រកួត៖

  • Terengganu FC ប៉ះ Pahang FA ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៥មករា

  • Terengganu FC II ប៉ះ Terengganu FC ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៦មករា

  • Pahang FA ប៉ះ Melaka United ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៦មករា

  • Terengganu ប៉ះ Melaka United ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៧ មករា

  • Terengganu FC II ប៉ះ Pahang FA ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៧មករា

  • Melaka United ប៉ះ Terengganu FC II ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៩មករា

អត្ថបទ៖ មុន្នីរម្យ