រឿង​ សោភ័ណ្ឌ​ ស្រក់​ទឹក​ភ្នែក​ពេល​រំលឹក​សម្ដី​ម្ដាយ​ជូនពរ​ទាំង​ឈឺ​មុន​វគ្គ​ផ្ដាច់​ព្រ័ត្រ​

  • 2018-01-15 02:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រដាល់​គុន​ខ្មែរ​ជួរមុខ​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ ស្រក់​ទឹកភ្នែក​ភ្លាមៗ​ នៅ​ពេល​ដែល​នឹង​ឃើញ​ការ​ក្រើន​រំលឹក​ដាស់តឿន​របស់​ម្ដាយ​ដែល​កំពុង​មាន​ជំងឺ​ និង​មិន​បាន​មក​លើក​ទឹក​ចិត្ត​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​យប់​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ​ទេ។​

រឿង សោភ័ណ្ឌ ពេលឈ្នះខ្សែក្រវាត់

រឿង​ សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ ស្រឡាញ់​ពេញ​ចិត្ត​ និង​លើក​ទឹក​ចិត្ត​ពី​សំណាក់​អ្នក​និយម​ប្រដាល់ ​ទើប​រុញ​ច្រាន​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ឲ្យ​ល្បី​ និង​ប្រកួត​បាន​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ។​ គ្រាន់​តែ​រំលឹក​ដល់​ការ​លើក​ទឹក​ចិត្ត​ ការ​ក្រើន​រំលឹក​ឲ្យ​ខំប្រឹង​ប្រែង​ប្រកួត​ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​នោះ​ ម្ចាស់​ខ្សែក្រវាត់​របស់​ CNC​ ពីរ​គ្រឿង​រូប​នេះ​ ស្រាប់​តែ​រំជួល​ចិត្ត​ស្រក់​ទឹក​ភ្នែក​ភ្លាម​ ដោយ​សារ​នឹក​ឃើញ​សម្ដី​ម្ដាយ​តែងតែ​និយាយ​ដូច​នេះ​ ដែល​ពេល​នេះ​អ្នក​ម្ដាយ​របស់​ខ្លួន​ឈឺ​រហូត​មិន​អាច​មក​លើក​ទឹក​ចិត្ត​ដល់​សង្វៀន​ប្រកួត​ឡើយ។​

រឿង សោភ័ណ្ឌ ពេលឈ្នះខ្សែក្រវាត់

អ្នក​លេង​កណ្ដាប់ដៃ​រូប​នេះ​បន្ត​ថា​ បន្ទាប់​ពី​ប្រកួត​បាន​ខ្សែក្រវាត់​នេះ​ហើយ​ នឹង​យក​ប្រាក់​រង្វាន់​ទាំង​នេះ​នាំ​ម្ដាយ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ ថែម​ទាំង​នៅ​មើល​ថែ​ម្ដាយ​មួយ​រយៈ​ពេល​ទៀត​ផង​ ព្រោះ​កន្លង​មក​ជាប់​ហ្វឹកហាត់​នៅ​ឆ្ងាយ​មិន​សូវ​បាន​នៅ​ជួយ​មើល​នោះ​ឡើយ។​

រឿង សោភ័ណ្ឌ ពេលឈ្នះខ្សែក្រវាត់

កីឡាករ​ រឿង​ សោភ័ណ្ឌ​ ពិតជា​ធ្វើ​បាន​ល្អ​មែនទែន​នៅ​ជំនួប​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​របស់​សង្វៀន​ CNC​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ បើ​ទោះ​ជា​ភ្លាត់ស្នៀត​បែក​យ៉ាង​ធំ​តាំង​ពី​ទឹក​ទី១​ក្ដី​ ប៉ុន្តែ​នៅ​តែ​អាច​តស៊ូ​បាន​ហើយ​ផ្ដួល​ អូប៉​ ស.​ថ.​វីស៊ីត​ ឲ្យ​សន្លប់​នៅ​ទឹក​ទី៤​ថែម​ទៀត​ផង។​ កីឡាករ​រូប​នេះ​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​សង្វៀន​គោ​ជល់​របស់​ CNC​ រដូវ​ការ​ទី៨​ដែល​ទើប​បញ្ចប់​ពី​ថ្ងៃ​សៅរ៍​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី