លើក​នេះ អេនឌី នាំ ​ពេជ្រ អាវីហ្សា សិចស៊ី​ជាមួយ​ក្ដារ​មឈូស បណ្ដុះសារ​អប់​រំ​ចិត្ត​ខ្លួន​ឯង

  • 2018-01-15 03:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​នាំ​តារា​ស្រី​ល្បី​ៗ​២-៣នាក់ បង្កើត​ទស្សនីយភាព​ប្លែក​ភ្នែក​ក្នុង​បទ​ចម្រៀង ឥឡូវ​នេះ អេនឌី ចេញ​ស្ទីល​ថ្មី​ទៀត​ជាមួយ​ស្រី​ស្រស់ ពេជ្រ អាវីហ្សា ដោយ​សិចស៊ី​ជាមួយ​ក្ដារ​មឈូស​តែ​ម្ដង ថែម​ទាំង​មាន​បង្កប់​សារ​ពិសេស​ផង។

ពាក់​ព័ន្ធ​ស្ទីល​ប្លែក​ភ្នែក​ខាង​លើ អេនឌី ប្រាប់​ថា នោះ​ជា​បែបបទ​ថ្មី​នៃ​សិល្បៈ​របស់​លោក ដែល​ចង់​ផ្ដល់​ប្រិយមិត្ត​នូវ​ភាព​មិន​សុំា​ភ្នែក ១​ផ្នែក​ជាមួយ ពេជ្រ អាវីហ្សា ដែល​លោក​ខក​ខាន​ការងារ​សិល្បៈ​បែប​នេះ​ជា​យូរ​មក​ហើយ។ មួយ​ផ្នែក​ទៀត ជាមួយ​ក្ដារ​មឈូស​នេះ គឺ​ដើម្បី​ភាព​ទាក់​ទាញ​មួយ​បែប​ទៀត។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ លោក​ក៏​មាន​បង្កប់​រឿង​ផ្សេង​ពី​ក្រោយ​រូបភាព​ទាំង​នេះ។

លោក​ថា ប្រជាពលរដ្ឋ​ភាគ​ពេល​បាន​ឃើញ​ក្ដារ​មឈូស តែង​មាន​អារម្មណ៍​មិន​ល្អ ខ្លាច ដោយ​សារ​នោះ​ជា​ទី​សំចត​ចុង​ក្រោយ​នៃ​រាង​កាយ​គ្មាន​វិញ្ញាណ​របស់​មនុស្ស​គ្រប់​គ្នា។ ដូច្នេះ​ហើយ ក្នុង​ន័យ​នេះ សារ​របស់​លោក គឺ​ក្រើន​រំលឹក​ដល់​ខ្លួន​ឯង និង​សាធារណជន​ថា មុន​នឹង​បិទ​ភ្នែក​ចោល​លោក​នេះ​ទៅ គប្បី​ធ្វើ​រឿង​ល្អ​ទុក​កេរ្តិ៍​ឈ្មោះ​អោយ​គេ​ចង​ចាំ ចៀស​វាង​ធ្វើ​អំពើ​ដែល​គេ​មិន​ចង់​ឲ្យ​នៅ។

អេនឌី លើក​ឡើង​ថា "សារ​របស់​ខ្ញុំ គឺ​ថា​សេចក្ដី​ស្លាប់​នៅ​ហ្នឹង​មុខ ដូច្នេះ​កុំ​ចាំ​ដល់​ឃើញ​ក្ដារ​មឈូស ទើប​ស្រក់​ទឹក​ភ្នែក យក​ល្អ​គួរ​ធ្វើ​រឿង​ល្អ​ៗ​ឲ្យ​អស់​លទ្ធភាព ឬ​ក៏​ធ្វើ​រឿង​ថ្ងៃ​នេះ​ឲ្យ​ល្អ​បំផុត ដើម្បី​យើង​ខ្លួន​ឯង​មាន​សេចក្ដី​សុខ ដូច​ខ្ញុំ​ថ្ងៃ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​សេចក្ដី​ណាស់ ព្រោះ​បាន​ធ្វើ​ទង្វើ​ល្អ​មួយ"។

អេនឌី និង​ពេជ្រ អាវីហ្សា គឺ​ជា​អតីត​ដៃគូ​ថត​រូប​សិចស៊ី​ជាមួយ​គ្នា​ដ៏​កក្រើក កាល​ពី​ប្រមាណ​២-៣​ឆ្នាំ​មុន។ ក្រោយ​ពី​រវល់​រាង​ខ្លួន ពួក​គេ​ខក​ខាន​ផ្ដល់​ជូន​ប្រិយមិត្ត​នូវ​រូបភាព​សិល្បៈ​សិចស៊ី​ប្លែក​ភ្នែក ទើប​តែ​ពេល​នេះ។ ភាគី ខាង​ប្រុស​អះអាង​ថា បន្ទាប់​ពី​នេះ​ទៅ ពួក​លោក​នឹង​មាន​ចំណង​ថៃ​ថ្មី​ទៀត​ ជូន​ប្រិយមិត្ត ក្នុង​ពេល​ឆាប់​ៗ ពិសេស គឺ​លោក​គ្រោង​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​ជាមួយ​គ្នា​ទៀត​ផង ខណៈ​ម្សិលមិញ​នេះ​លោក ទើប​នឹង​បញ្ចេញ Original Song មួយ​បទ​ទៀត​មាន​ចំណង​ជើង​ថា " Crush ធ្វើ​អោយ​ខូច​ចិត្ត"។

អេនឌី ថត​នៅ​ក្រុមហ៊ុន​លក់​ក្ដារ​មឈូស​មរតក(រូប​ថត​ផ្ដល់​ដោយ៖ អេនឌី)

រឿង​សំខាន់​ៗ​ក្នុង​សង្គម​សិល្បៈ​សប្ដាហ៍​មុន ពួក​គេ​ហ៊ាន​ថត​ជាមួយ​ពស់​វែក​ក្របី

អត្ថបទ៖ ទារិកា

អត្ថបទថ្មី