មកដឹងលក្ខណៈពិសេស គ្រឿងសព្វាវុធ១៣ប្រភេទ របស់កម្ពុជាតែងប្រើក្នុងសមរភូមិ

  • 2018-01-15 03:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា ជា​ប្រទេស​ធ្លាប់​ឆ្លង​កាត់​ភ្លើង​សង្គ្រាម​ស្ទើរ​គ្រប់​សម័យ​កាល ហើយ​ក្នុង​នោះ​គ្រឿង​សព្វាវុធ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សមរភូមិ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី​របស់​ខ្លួន។ ខាង​ក្រោម​នេះ​ជា​គ្រឿង​សព្វាវុធ​ ១៣​ប្រភេទ កម្ពុជា​ធ្លាប់​ប្រើប្រាស់​ក្នុង​សមរភូមិ​ ជា​ពិសេស​ក្នុង​អំឡុង​ទសវត្ស​១៩៧៩។ ​​

១. ឧទ្ធម្ភាគចក្រ​ធុន ហ្សឹត-៩

  • ឧទ្ធម្ភាគចក្រ​ធុន​នេះ ផលិត​នៅ​ប្រទេស​ចិន

  • ​តួ​របស់​វា​មាន​ប្រវែង ១២,១៣​ម៉ែត្រ មាន​កម្ពស់ ៤​ម៉ែត្រ និង​ទម្ងន់ ២.០៥០ គ.ក្រ

  • ​ឧទ្ធម្ភាគចក្រ​ធុន​នេះ ម៉ាស៊ីន​២គ្រឿង

  • ល្បឿន​ហោះហើរ​អប្បបរិមា ៣០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

  • ល្បឿន​ហោះហើរ​ជា​មធ្យម ២៦០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង

  • ចម្ងាយ​ផ្លូវ​ហោះហើរ ១.០០០ គីឡូម៉ែត្រ

  • អាកាសយានិក ចំនួន​២​នាក់

  • អាច​ផ្ទុក​អ្នក​ដំណើរ​ចំនួន ៨​នាក់

២. រថក្រោះ​ T-55

  • ប្រភេទ៖ កង់​ច្រវាក់​ធន់​មធ្យម ប្រយុទ្ធ

  • ប្រទេស​ផលិត៖ សហភាព​សូវៀត (១៩៥៥)

  • ទម្ងន់៖ ៣៨ តោន

  • កម្លាំង៖ ៥៨០ សេះ

  • ល្បឿន៖ ៥០ គីឡូម៉ែត្រ​ក្នុង ១​ម៉ោង

  • សមាសភាព​ប្រតិបត្តិការ៖ អ្នក​បើកបរ អ្នក​ប្រមាញ់ អ្នក​ច្រក​គ្រាប់ និង​មេ​បញ្ជាការ

  • សមត្ថភាព​ផ្ទុក៖ ៨ នាក់

  • អាវុធ៖ កាំភ្លើង ១០០ម.ម កាំភ្លើង១២,៧ម.ម និង​កាំភ្លើង PKT

  • ប្រភេទ​គ្រាប់៖ ១០០ម.ម (៣៨គ្រាប់) ១២,៧ម.ម (៣០០គ្រាប់) និង​​PKT (២០០គ្រាប់)

  • ការ​ប្រើប្រាស់៖ ប្រយុទ្ធ​សមរភូមិ​ធំ

៣. រថយន្ត​ប្រយុទ្ធ RM70

  • ប្រភេទ៖ រថយន្ត​បាញ់​កាំជ្រួច​ប្រតិកម្ម​ ប្រយុទ្ធ

  • ប្រទេស​ផលិត៖ សាធារណរដ្ឋ​ឆែក (១៩៧២)

  • ទម្ងន់៖ ៣៣ តោន

  • កម្លាំង៖ ២៥០ សេះ

  • ល្បឿន៖ ៨៥គ.ម/១ម៉ោង

  • សមាសភាព​ប្រតិបត្តិការ៖ មេ​បញ្ជាការ យុទ្ធជន​លេខ១ យុទ្ធជន​លេខ២ អ្នក​បើកបរ(យុទ្ធជន​លេខ៣) យុទ្ធជន​លេខ៤ យុទ្ធជន​លេខ៥

  • អាវុធ៖ កាំភ្លើង​កាណុង៤០

  • ចម្ងាយ​បាញ់​អតិបរមា៖ ២០-៤០ គ.ម

  • ប្រភេទ​គ្រាប់៖ កាំជ្រួច ១២២ម.ម

  • ការ​ប្រើប្រាស់៖ ប្រយុទ្ធ​សមរភូមិ​ធំ បាញ់​កាំជ្រួច​ប្រតិកម្ម

៤. រថ​ពាស​ដែក BRDM2

  • ប្រភេទ៖ រថ​ពាស​ដែក​ដែល​អាច​ហែល​ទឹក​បាន

  • ប្រវត្តិ៖ សហភាព​សូវៀត (១៩៦២)

  • ទម្ងន់៖ ៧.៧តោន

  • កម្លាំង៖ ១៨០​សេះ

  • ល្បឿន៖ ១០០គ.ម/១ម៉ោង (លើដី) និង​១០គ.ម (ក្នុង​ទឹក)

  • សមាសភាព​ប្រតិបត្តិការ៖ អ្នក​បើកបរ អ្នក​បញ្ជា​រង អ្នក​បញ្ជា អ្នក​បាញ់ និង​កង​ថ្មើរជើង

  • បន្ទុក៖ ៥​នាក់

  • អាវុធ៖ កាំភ្លើង​យន្ត​ធុន១៤,៥មម (KPVT) និង​កាំភ្លើង​យន្ត​ធុន៧,៦២មម (PKT)

  • គ្រាប់៖ ១៤.៥ម.ម និង ៧,៦២ម.ម

  • ការ​ប្រើប្រាស់៖ ស៊ើបការណ៍ ប្រយុទ្ធ និង​ហែល​ទឹក

៥. រថ​ពាស​ដែក BTR60PB

  • ប្រភេទ៖ រថ​ពាស​ដែក​សម្រាប់​ដឹក​កង​ថ្មើរ​ជើង​ដែល​អាច​ហែល​ទឹក​បាន

  • ប្រវត្តិ៖ សហភាព​សូវៀត (១៩៦២)

  • ទម្ងន់៖ ១០.៣តោន

  • កម្លាំង៖ ១៤០​សេះ

  • ល្បឿន៖ ៨០គ.ម/១ម៉ោង (លើដី) និង​១០គ.ម (ក្នុង​ទឹក)

  • សមាសភាព​ប្រតិបត្តិការ៖ អ្នក​បើកបរ អ្នក​បញ្ជា​រង អ្នក​បញ្ជា អ្នក​បាញ់ និង​កង​ថ្មើរជើង

  • បន្ទុក៖ ១២​នាក់

  • អាវុធ៖ កាំភ្លើង​យន្ត​ធុន១៤,៥មម (KPVT) និង​កាំភ្លើង​យន្ត​ធុន៧,៦២មម (PKT)

  • គ្រាប់៖ ១៤.៥ម.ម និង ៧,៦២ម.ម

  • ការ​ប្រើប្រាស់៖ ​ការពារ​ថ្នាក់​ដឹកនាំ ដឹក​ថ្មើរជើង​ប្រយុទ្ធ និង​ហែល​ទឹក

៦. កាំភ្លើង​ត្បាល់ 120mm (MT120)

  • ប្រភេទ៖ កាំភ្លើង​ជំនួយ​កងទ័ព​ធុន​ធ្ងន់

  • ប្រទេស​ផលិត​សាធារណរដ្ឋ​ប្រជាមានិតចិន (២០០៨)

  • ទម្ងន់​កាណុង៖ ៩០គ.ក

  • ទម្ងន់​ជើង៖ ២៩គ.ក

  • ទម្ងន់​ខាត់តាបាល់ (ថាស​ទ្រ)៖ ៩៨គ.ក

  • ទម្ងន់​កង់៖ ៧០គ.ក

  • ប្រវែង ១.៧៣ម៉ែត្រ

  • ប្រភេទគ្រាប់៖ គ្រាប់​១២០ ម.ម

  • ទម្ងន់​១គ្រាប់៖ ១៦ គ.ក

  • បាញ់​បាន​ឆ្ងាយ​បំផុត៖ ៧. ៧៣៨ម៉ែត្រ

  • បាញ់​បាន​ជិត​បំផុត៖ ៥០០ម៉ែត្រ

  • ល្បឿន​គ្រាប់​រត់៖ ៣៤១ម៉ែត្រ/១វិនាទី

  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ័ព​ថ្មើរជើង​សត្រូវ និង​ជា​កាំភ្លើង​ជំនួយ​ការ​វាយ​លុក​ទ័ព​ថ្មើរជើង​ធន់​ធ្ងន់

៧. កាំភ្លើង​យន្ត 12,7mm

  • ប្រភេទ៖ កាំភ្លើង​យន្ត​ធុន​ធ្ងន់

  • ប្រទេស​ផលិត​សាធារណរដ្ឋ​ប្រជាមានិតចិន (១៩៣៨)

  • ទម្ងន់​តួ​កាំភ្លើង៖ ១៩គ.ក

  • ទម្ងន់​ជើង៖ ១០គ.ក

  • ប្រវែង ១.៦៣ម៉ែត្រ

  • ធុងច្រវាក់ (៣គ.ក)+ គ្រាប់​៧០គ្រាប់ (១០គ.ក) និង ១៣ គ.ក

  • ប្រភេទគ្រាប់៖ គ្រាប់​១២,៧x ១០៨ ម.ម

  • បាញ់​បាន​ឆ្ងាយ​បំផុត៖ ៧.០០០ម៉ែត្រ

  • ប្រសិទ្ធភាព​បាញ់ត្រង់៖ ៥,០០០ ម៉ែត្រ

  • ល្បឿន​គ្រាប់​រត់៖ ៨០០-១,១៥០ម៉ែត្រ/១វិនាទី

  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ័ព​ថ្មើរជើង​

៨. រថយន្ត JEEP និង​កាំភ្លើង PKMS

  • ប្រភេទ៖ រថយន្ត​ប្រយុទ្ធ

  • ប្រទេស​ផលិត៖ កូរ៉េ​ខាង​ត្បូង

  • បន្ទុក៖ ៦នាក់

  • អាវុធ៖ កាំភ្លើង​យន្ត PKM (១៩៦៩)

  • ទម្ងន់៖ ៧,៥ គ.ក (កាំភ្លើង និង​ទម្រ​ជើង២) + ៤,៥ គ.ក (ទម្រជើង ៣)

  • ចម្ងាយ​បាញ់​អតិបរមា៖ ៣,៦០០ម៉ែត្រ

  • ប្រភេទគ្រាប់៖ ៧.៦៥ x ៥៤ ម.ម

  • ល្បឿន​ចេញ​ពី​កាណុង៖ ៨៥៥ម៉ែត្រ/វិនាទី

  • ការ​ប្រើប្រាស់៖ កាំភ្លើងយន្ត ប្រយុទ្ធ

៩. កាំភ្លើង​ត្បាល់ 60mm (MT60)

  • ប្រភេទ៖ កាំភ្លើង​ជំនួយ​កងទ័ព​ថ្មើរជើង

  • ប្រទេស​ផលិត​សាធារណរដ្ឋ​ប្រជាមានិតចិន (១៩៤៣)

  • ទម្ងន់​កាណុង៖ ១០គ.ក

  • ទម្ងន់​ជើង៖ ៦,៥គ.ក

  • ទម្ងន់​ខាត់តាបាល់ (ថាស​ទ្រ)៖ ៧,៨គ.ក

  • ប្រវែង ១.៣៣ម៉ែត្រ

  • ប្រភេទគ្រាប់៖ គ្រាប់​៦០ ម.ម

  • ទម្ងន់​១គ្រាប់៖ ២,៨ គ.ក

  • បាញ់​បាន​ឆ្ងាយ​បំផុត៖ ៥,១៦៧ម៉ែត្រ

  • បាញ់​បាន​ជិត​បំផុត៖ ១៥១ម៉ែត្រ

  • ល្បឿន​គ្រាប់​រត់៖ ៣០៨ម៉ែត្រ/១វិនាទី

  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ័ព​ថ្មើរជើង​សត្រូវ និង​ជា​កាំភ្លើង​ជំនួយ​ការ​វាយ​លុក​ទ័ព​ថ្មើរជើង​ធន់​ធ្ងន់

១០. កាំភ្លើង​ការពារ​អាកាស ២៣mm-2

  • ប្រភេទ៖ កាំភ្លើង​ការពារ​អាកាស

  • ប្រទេស​ផលិត​៖ សហភាពសូវៀត (១៩៦០)

  • ទម្ងន់​តួកាំភ្លើង៖ ៩៦០ គ.ក

  • ប្រវែង៖​៤,៦ ម៉ែត្រ

  • ប្រភេទគ្រាប់៖ គ្រាប់​២៣ ម.ម

  • កម្ពស់​មាន​ប្រសិទ្ធភាព៖ ១,៥០០ ម៉ែត្រ

  • ចម្ងាយ​បាញ់​មាន​ប្រសិទ្ធភាព៖ ២,៥០០ម៉ែត្រ

  • ចម្ងាយ​បាញ់​គោលដៅ​ផ្ទៃដី និង​ផ្ទៃ​ទឹក៖ ១,០០០ ម៉ែត្រ

  • ល្បឿន​គ្រាប់​រត់៖ ៩៧០ម៉ែត្រ/១វិនាទី

  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ការពារ​អាកាស

១១. កាំភ្លើង​ការពារ​អាកាស ៣៧mm-2 (M1939)

  • ប្រភេទ៖ កាំភ្លើង​ការពារ​ដែន​អាកាស

  • ប្រទេស​ផលិត​៖ សហភាពសូវៀត (១៩៣៩)

  • ទម្ងន់៖ ២១០០ គ.ក

  • ប្រវែង​កាណុង៖ ២,៧ ម៉ែត្រ

  • ប្រភេទគ្រាប់៖ គ្រាប់​៣៧ ម.ម

  • កម្ពស់​មាន​ប្រសិទ្ធភាព៖ ៣,៥០០ ម៉ែត្រ

  • ចម្ងាយ​បាញ់​មាន​ប្រសិទ្ធភាព៖ ២,៥០០ម៉ែត្រ

  • ចម្ងាយ​បាញ់​គោលដៅ​ផ្ទៃដី និង​ផ្ទៃ​ទឹក៖ ១,០០០ ម៉ែត្រ

  • ល្បឿន​គ្រាប់​រត់៖ ៨៨០ម៉ែត្រ/១វិនាទី

  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​ប្រយុទ្ធ​នឹង​យន្តហោះ​ល្បឿន​លឿន​របស់​សត្រូវ និង​ការពារ​កង​កម្លាំង​ថ្មើរជើង

១២. កាំភ្លើង DK-75mm

  • ប្រភេទ៖ ប្រឆាំង​រថពាស​ដែក

  • ប្រទេសផលិត៖ សាធារណរដ្ឋ​ប្រជាមានិត​ចិន

  • ទម្ងន់​កាំភ្លើង៖ ៣៥ គ.ក

  • ប្រវែង៖ ២,០៥ម៉ែត្រ

  • ប្រភេទ​គ្រាប់៖ គ្រាប់ ៧៥ម.ម

  • ទម្ងន់​១គ្រាប់៖ ៩ គ.ក

  • បាញ់​បាន​ឆ្ងាយ​បំផុត៖ ៦,២០០ ម៉ែត្រ

  • ប្រសិទ្ធភាព​បាញ់​ត្រង់៖ ៤៥០ម៉ែត្រ

  • ល្បឿន​គ្រាប់​រត់៖ ៧៥០ម៉ែត្រ/វិនាទី

  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​រថ​ពាស​ដែក និង​ជា​កាំភ្លើង​ធន់​ធ្ងន់​ជំនួយ​ទ័ព​ថ្មើរ​ជើង

១៣. ទូក​ល្បាត RHIB

  • ប្រភេទ៖ ទូកល្បាត

  • ប្រវត្តិ៖ សហរដ្ឋ​អាមេរិក

  • ទម្ងន់៖ ០,៤៧ តោន

  • បន្ទុក៖ ១៥នាក់

  • ទម្ងន់ដែល​អាច​ផ្ទុក​បាន៖ ១១៦០ គ.ក

  • កម្លាំង ៣០០ សេះ

  • ការ​ប្រើប្រាស់៖ ប្រតិកម្ម​រហ័ស​ឆ្លើយ​តប​ជាមួយ​បញ្ហា​ផ្សេងៗ និង​ការ​ធ្វើ​ល្បាត​​ត្រួត​ពិនិត្យ

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី