ក្មួយ​ស្រី​ កែវ​ រំចង់​ អត់​បាន​ប្រកួត​ទេ​ នឹងចាក់ចេញ​ពី​កម្ពុជា​ថ្ងៃ​នេះ​ហើយ​

  • 2018-01-15 06:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យ​ក្មេង ​Samontha Stephenson​ ដែល​ជា​ក្មួយ​ស្រី​ កែវ​ រំចង់​ អាកខាន​មិន​បាន​ឡើង​សង្វៀន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នោះ​ទេ​ ហើយ​នៅ​ព្រឹក​ថ្ងៃទី១៥​ ខែ​មករា​ នេះ​រូប​គេ​និង​ឪពុក​នឹង​ចេញ​ទៅ​ប្រទេស​ថៃ​ហើយ។​

Samontha ពេល​ហាត់​នៅ​ Cambodia Top Team

បើ​តាម​លោក​ Mattsophi Stephenson​ ដែល​ជា​ឪពុក​របស់​ Samontha​ ឲ្យ​ដឹង​ថា​ កូន​ស្រី​របស់​លោក​មិន​បាន​ឡើង​សង្វៀន​នា​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​ដោយ​សារ​ចាប់​គូ​មិន​ត្រូវ​ ហើយ​នៅ​ថ្ងៃ​ត្រង់​នេះ​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ។​

លោក Mattsophi Stephenson(អាវខ្មៅ) ជា​មួយ​ លោក​គ្រូ ហ៊ុន​ ចាន់រាជ

បុរស​ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​ខាង​លើ​បន្ត​ថា​ Samontha​ ពិត​ជា​ចង់​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ តំណាង​គុន​ខ្មែរ​ប៉ះ​ជា​មួយ​បរទេស​ខ្លាំង​ណាស់​ តែ​វា​គួរ​ឲ្យ​សោកស្ដាយ​ដោយ​សារ​ចាប់​គូ​មិន​បាន។​ កូន​ស្រី​របស់​លោក​ក៏​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ​ ព្រោះ​មិន​បាន​សម្រេច​គោល​បំណង​ធំ​ដែល​ប៉ង​តាំង​ពី​សហរដ្ឋអាមេរិក​មក​ម្ល៉េះ។​

Samontha ពេល​ហាត់​ជា​មួយ សេន​ ប៊ុនថេន​

Samontha Stephenson​ ជា​ក្មួយ​ស្រី​របស់​អ្នក​លេង​គុន​ខ្មែរ​ កែវ​ រំចង់​ បច្ចុប្បន្ន​រស់នៅ​ឯ​សហរដ្ឋអាមេរិក​ ហើយ​ក៏​ជា​អ្នក​ប្រដាល់​ម្នាក់​នៅ​ទី​នោះ​ផង​ដែរ។​ កីឡា​ការិនី​រូប​នេះ​រួម​និង​ឪពុក​បាន​មក​ដល់​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី៦​ ខែ​មករា​ មក​ម្ល៉េះ​ និង​បាន​ហ្វឹកហាត់​មួយ​រយៈពេល​កន្លង​ទៅ​នេះ​ដែរ​ជា​មួយ​ កែវ​ រំចង់​ នៅ​ក្លឹប​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ នៅ​ក្លឹប​ Cambodia Top Team​ នៅ​ឯ​បាត់ដំបង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​