ឈឺចាប់ខ្លាំងពេក ទើប Sai និពន្ធ Original song (មានវីដេអូ)

  • 2018-01-15 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់បទ «ងប់ងុល» រម្លឹករឿងឈឺចាប់មួយ ដែលបណ្តាលឱ្យខ្លួនក្លាយជាអ្នកតែងនិពន្ធបទចម្រៀងដែលមិនចម្លងពីគេ។

តារាចម្រៀង Sai

កាលពីឆ្នាំ ២០១០ Sai បានរួមដំណើរក្នុងកម្មវិធី នាវាយុវជនអាស៊ី ដែលជាការចូលរួមជាមួយយុវជនផ្សេងៗទៀតមកពីបណ្តាអាស៊ីអាគ្នេយ៍ ១០ ប្រទេស។ ក្នុងពេលធ្វើដំណើរ យុវជនដែលចូលរួមតម្រូវឱ្យបង្ហាញសមត្ថភាព ដែលតំណាងឱ្យជាតិរបស់ខ្លួន ហើយពេលនោះក៏មានការសួរនាំ បញ្ចើេ បញ្ចើពីយុវជន ដែលមកពីប្រទេសជិតខាង ថា ៖ «ម៉េចហើយ នៅខ្មែរគេអាចនិពន្ធបទចម្រៀងខ្លួនឯង បានឬនៅ?»

តារាចម្រៀង original song Sai

សំនួរដ៏ចាក់ដោតនេះ បានធ្វើឱ្យ Sai ឈឺចាប់ ហើយគិតថាត្រូវតែបញ្ឈប់ការចម្លងពីគេ ដោយផ្តើមរៀនតែងនិពន្ធបទចម្រៀងថ្មី ដែលមិនចម្លងពីគេ ដែលបច្ចុប្បន្ន យើងតែនិយមថា Original song ។ ជាក់ស្តែង Sai ក៏ជាសមាជិករួមបង្កើត ក្រុម Original Song ជាមួយតារា Original Song មួយចំនួនទៀត ដែលមានគំនិតរួមមួយ គឺដើម្បីបង្កើតសិល្បៈតែងនិពន្ធថ្មី សាច់ភ្លេងថ្មី រសជាតិថ្មី ដែលមិនគ្រាន់តែសម្រាប់ប្រិយមិត្តដែលចូលចិត្តស្តាប់ Original Song តែម្យ៉ាងនោះទេ តែក៏ដើម្បីបង្ហាញបរទេសថា ខ្មែរមិនអន់ទេ ហើយក៏មិនត្រូវការចម្លងតាមគេដែរ នេះបើតាមការបញ្ជាក់របស់ Sai។

តារាចម្រៀង original song Sai

រម្លឹកម្តងទៀតពីអនុស្សាវរីយ៍ ដែល Sai ធ្វើដំណើរក្នុងកម្មវីធី នាវាយុវជនអាស៊ីអាគ្មេយ៍ Sai ក៏បានតែងនិពន្ធបទចម្រៀង «ងប់ងុល» នេះតែម្តង ដោយផ្អែកលើរឿងពិតមួយរបស់ខ្លួន។ Sai បានប្រាប់ ថា ៖ «ពេលហ្នឹងខ្ញុំបានចូលរួមដំណើរជាមួយនារីម្នាក់ក្នុងកម្មវិធីហ្នឹង ហើយយើងក៏ស្រលាញ់គ្នា តែពេលត្រលប់មកវិញ ស្នេហាមួយនោះមិនបានស្ថិតស្ថេរនោះទេ តែខ្ញុំនៅតែងប់ងល់ស្រលាញ់គេ ហើយគោលបំណងដែលសរសេរបទហ្នឹង គឺចង់ឱ្យគេបានស្តាប់»។

តារាចម្រៀង original song Sai

តារាចម្រៀងរូបស្រស់សង្ហា Sai ក៏នៅតែរក្សាការតែងនិពន្ធ នូវបទចម្រៀងថ្មីៗជាបន្តទៀត ដោយមិនចម្លងពីគេ ហើយ Sai សង្ឃឹមថា ការលើកទឹកចិត្ត និងការគាំទ្ររបស់ប្រិយមិត្ត នឹងកើនឡើងដើម្បី ធ្វើឱ្យការតែងនិពន្ធទចម្រៀងថ្មីៗ កាន់តែកើនឡើងដូចគ្នា។

ចុចអាន

-មក​ស្គាល់​ ចៅ ចិត្រ ​ជំនាន់​ដើម​សម្ដែង​កន្លែង​ណា​​បាក់​រោង​កន្លែង​ហ្នឹង​

-អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​បុរាណ​ប្រឈម​មុខ​ខ្លាំង​ ព្រោះ​គ្មាន​អ្នក​ឧបត្ថម្ភ

អត្ថបទ៖ Sunny