ក្ដៅៗ! មិន​ទាន់​ចូល​លេង​បាន​ប៉ុន្មាន​ផង Dembele នឹងអវត្តមានទៀត​ហើយ

  • 2018-01-15 13:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ ក្លឹប Barcelona បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Ousmane Dembele នឹង​អវត្តមាន​រយៈ​ពេល​ ជាង ១​ខែ ដោយ​សារ​បញ្ហា​របួស​សរសៃពួរ។

ក្នុង​សារ​ផ្លូវ​ការ ក្លឹប​អ្នក​មាន​បុណ្យ​បាន​សរសេរ​ថា៖ “Dembele មាន​បញ្ហា​ត្រង់​ភ្លៅ​ឆ្វេង​របស់​គេ ហើយ​ការ​ធ្វើ​តេស្ដ​បាន​ឲ្យ​ដឹង​ថា គេ​រង​របួស​សរសៃ​ពួរ។ របួស​នេះ​នឹង​ធ្វើ​ឲ្យ​គេ​អវត្តមាន​ពី ៣ ទៅ ៤​សប្ដាហ៍"។

សូម​បញ្ជាក់​ផង​ដែរ​ តាំង​ពី​ធ្វើ​ការ​ផ្ទេរ​ពី​ក្លឹប Borrussia Dortmund មក ខ្សែ​ប្រយុទ្ធ Dembele បាន​ពើប​ប្រទះ​នឹង​របួស​សាច់​ដុំ​សរសៃ​ពួរ​ខាង​ស្ដាំ ដែល​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​បារាំង​រូប​នេះ មិន​បាន​លេង​ជិត ៤​ខែ ហើយ​ទើប​តែ​បាន​ជា​សះ​ស្បើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ មុន​ពេល​ជួប​បញ្ហា​របួស​ថ្មី​ម្ដង​ទៀត​ក្នុង​ថ្ងៃ​នេះ។ រហូត​មក​ទល់​ពេល​នេះ Dembele ទើប​តែ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ ចំនួន ៧​លើក​ប៉ុណ្ណោះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី