Wooyoung ទម្លាយថា​ខ្លួន​ក៏​ធ្លាប់​កើត​ជំងឺ​ផ្លូវ​ចិត្ត​ដូច Jonghyun ដែរ

  • 2018-01-16 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្លាប់​របស់​តារា​ចម្រៀង Jonghyun បាន​បង្ក​ភាព​តក់​ស្លុត​ដល់​មនុស្ស​គ្រប់​រូប​ ហើយ​ព័ត៌មានរន្ធត់​នេះ​បាន​ប៉ះ​ទង្គិច​ដល់​អារម្មណ៍​សមាជិក​ក្រុម 2PMគឺ​តារា​ចម្រៀងWooyoung ឲ្យ​នឹក​ឃើញ​ពី​បញ្ហា​របស់​លោក​ផ្ទាល់​កាល​ពី​មុន។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ថ្មី​ៗ​នេះ​ តារា​ចម្រៀង Wooyoung បាន​និយាយ​ពាក់​ព័ន្ធ​នឹង​អារម្មណ៍​ ព្រមទាំង​ពេល​វេលា​លំបាក​ៗ​កន្លង​មក​របស់​លោក​ផ្ទាល់។

ក្នុងបទសម្ភាសន៍​នោះ​ដែរ លោក​បាន​និយាយ​ថា៖ "ខ្ញុំ​បាន​ឮ​ដំណឹង​អកុសល​ដែល​បាន​កើត​ឡើង​ចំពោះ Jonghyun។ ប្រហែល​ជា​គាត់​ពិបាក​ជាង​ខ្ញុំ​ខ្លាំង​ហើយ បាន​ជា​គាត់​ជ្រើស​យក​ជម្រើស​នេះ ហើយ​ខ្ញុំ​យល់​ពី​អារម្មណ៍​នេះ។ តារា​ជា​ច្រើន​មាន​អារម្មណ៍​ដូច​គ្នា។ ខ្ញុំ​ក៏​ធ្លាប់​មាន​អារម្មណ៍​ដូច​គាត់​​ដែរ​កាល​ពី​៥​ឆ្នាំ​មុន"។

ក្រោយ​មក តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ពី​វិធី​ដែល​លោក​គ្រប់​គ្រង​​ជំងឺ​នេះ​ថា៖ "នៅ​ពេល​នោះ ខ្ញុំ​ចង់​គេច​ពី​វា​​ ហើយ​ខ្ញុំ​បាន​គិត​ដល់​សមាជិក​ទាំងអស់​ក្រុម 2PM”។

Wooyoung មាន​អារម្មណ៍​ធូរ​ស្បើយ​មិន​ត្រឹម​តែ​ដោយ​សារ​សមាជិក​ក្រុម​ចម្រៀង​របស់​លោក​នោះ​ទេ ប៉ុន្តែ​លោក​បាន​ជ្រើស​យក​វិធី​ផ្សេង​ទៀត​ដូច​ជា ការ​គូរ​គំនូរ មុជ​​​ទឹក​ទៅ​បាត​សមុទ្រ ការ​អាន​សៀវភៅ មើល​រឿង​ឯកសារ និង​ថែម​ទាំង​រៀន​ពី​តន្ត្រី​ដើម្បី​បំបាត់​ជំងឺ​ផ្លូវ​ចិត្ត​នេះ​ទៀត​ផង។ តារា​ចម្រៀង​នេះ​ពិត​ជា​សំណាង​ណាស់​ដែល​មាន​មនុស្ស​ដែល​មាន​បទ​ពិសោធ​ជាង​លោក បាន​បង្រៀន​ឲ្យ​លោក​ចេះ​ព្យាបាល​ជំងឺ​នេះ​បាន។

ការ​រៀបរាប់​របស់​សមាជិក​ក្រុម 2PMរូប​នេះ​ទទួល​បាន​មតិ​រិះគន់​មួយ​ចំនួន​ថា​លោក​លើក​យក​បញ្ហា​របស់​លោក​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​បញ្ហា​របស់​តារា​ចម្រៀង Jonghyun។ ទោះ​ជា​យ៉ាង​ណា​ មាន​មតិ​មួយ​ចំនួន​ទៀត​បាន​សរសើរ​លោក​ពី​ភាព​ក្លាហាន​ដែល​ហ៊ាន​និយាយ​ពី​អារម្មណ៍ ​និង​បញ្ហា​ផ្ទាល់​ខ្លួន​ រួម​ទាំង​ប្រាប់​ពី​វិធី​ដើម្បី​ចៀសវាង​ពី​ជំងឺ​នេះ​ដល់​អ្នក​ដ​ទៃ​នោះ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម