បើក​ឆាក ​ក្រុម​ធារី ​ហូប ​Pahang ​របស់ ​ចាន់ វឌ្ឍនាកា ​៤-២ (វីដេអូ)

  • 2018-01-16 03:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ PIALA YAB Menteri Besar Terengganu's Cup ​កាល​ពី​យប់មិញ​នេះ ​ក្រុម​Terengganu FC របស់​ខ្សែបម្រើ​កម្ពុជា ធារី ចន្ថាប៊ីន ​បាន​យក​ឈ្នះ​លើ​ក្រុម​ Pahang FA របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ក្នុង​លទ្ធផល ៤-២។

នេះ​ជា​ពាន​រង្វាន់​បើក​រដូវ​កាល​មួយ​នា​លីគ​កំពូល​របស់​ម៉ាឡេស៊ី ​ដោយ​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​នឹង​ត្រូវ​ប៉ះ​គ្នា​ដើម្បី​ស្វែង​រក​កីឡាករ​ល្អ​ៗ​រៀង​ខ្លួន ត្រៀម​បើក​រដូវ​កាល​។ ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​ប្រកួត​បន្ដ​ទៀត​៖

  • Terengganu FC II ប៉ះ Terengganu FC ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៦មករា

  • Pahang FA ប៉ះ Melaka United ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៦មករា

  • Terengganu ប៉ះ Melaka United ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៧ មករា

  • Terengganu FC II ប៉ះ Pahang FA ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៧មករា

  • Melaka United ប៉ះ Terengganu FC II ម៉ោង ៧:៤៥ នាទីយប់ ថ្ងៃទី១៩មករា

អត្ថបទ៖ មុន្នីរម្យ