Camila Cabello សារភាព​ថា​ប៊ិះ​ថើប​មាត់​ Nick Jonas យប់​ឆ្លង​ឆ្នាំ

  • 2018-01-16 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​ អតីត​សមាជិក​ក្រុម​ចម្រៀង Fifth Harmony, Camila Cabello បាន​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី The Tonight Show Starring Jimmy Fallon ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​របស់​នាង​ "Camila Cabello” ដោយ​បញ្ជាក់​ពី​រឿង​ហេតុ​ដែល​នាង​ប៊ិះ​នឹង​ថើប​មាត់ Nick Jonas នៅ​យប់​ឆ្លង​ឆ្នាំ​កន្លង​ទៅ​នេះ។

Camila ក្នុង​កម្មវិធី The Tonight Show Starring Jimmy Fallon

​តារា​វ័យ ២០​ឆ្នាំ​រូប​នេះ​និយាយ​ទាំង​សើច​ប្រាប់​​ Fallon ថា៖​ "គ្រាន់​តែ​ដល់​ពេល​ភ្លាម ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​គួរ​តែ​ថើប​ Nick Jonas ឬ​អត់? ពី​ព្រោះ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​រាល់​ពេល​ឆ្លង​ឆ្នាំ។"

គ្រាន់​តែ​និយាយ​បែប​នេះ​ភ្លាម ទស្សនិកជន​ទាំង​អស់​ដែល​ចូល​រួម​កម្មវិធី​នេះ​ស្រាប់​តែ​សើច​គិល​ទាំង​អស់​គ្នា។ បន្ទាប់​មក​នាង​ក៏​បន្ត​ប្រាប់​ថា មក​​​ដល់​ពេល​នេះ​នាង​មិន​ដែល​ធ្លាប់​ថើប​នរណា​ម្នាក់​ពេល​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ​ទេ។

បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​នាង Camila បាន​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ហើយ​ឃើញ​តែ Nick Jonas ពិធីករ​ Ryan Seacrest និង​ Mariah Carey តែ​ប៉ុណ្ណោះ​ដែល​ឈរ​នៅ​ជិត​នាង។

Nick Jonas និង Camila Cabello

លោក Fallon បាន​សួរ​នាង​ថា តើ​នាង​បាន​ថើប​ Nick ឬអត់? Camila បាន​ឆ្លើយ​ថា​នឹង​មិន​ក្លាហាន​គ្រប់​គ្រាន់​ដើម្បី​ទៅ​ថើប Nick ទេ​ព្រោះ​បើ​គិត​ទៅ​វា​ពិត​ជា​អស់​សំណើច​ខ្លាំង​ពេក​ ប៉ុន្តែ Mariah Carey បាន​បង្ហោះ​ថើប​ឲ្យ​ដូច្នេះ​វា​ល្អ​គ្រាន់​បើ។

ថ្មីៗ​នេះ​ Camila ទើប​តែ​បញ្ចេញ​អាល់ប៊ុម​ដំបូង​របស់​នាង​ដែល​មាន​ឈ្មោះ​ថា "Camila” ដែល​មាន​បទ​ចម្រៀង​ពីរោះ​ៗ​ជា​ច្រើន​ដូច​ជា Havana និង Never The Same ជា​ដើម៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ