ត្រជាក់ត្រជុំទៀតហើយ! ភ្លៀងកក់ខែមកលេងកម្ពុជា៣ថ្ងៃ ទូទាំងប្រទេស

  • 2018-01-16 05:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ទី​១៩-២១ ខែ​មករា ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ខ្យល់​ដែល​បក់​មក​ពី​ទិស​ខាង​កើត (មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង)។ តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​កក់​ខែ​ចាប់​ពី​ថ្ងៃ​ទី​១៩-២១ ខែ​មករា ឆ្នាំ​២០១៨ ពិសេស​ខាង​ប៉ែក​ខាង​កើត​ជាប់​ប្រទេស​វៀតណាម និង​បណ្ដា​រាជធានី​ខេត្ត​នៅ​ភាគ​ខាង​ត្បូង​ដូចជា៖ រាជធានី​ភ្នំពេញ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្ត​កំពត៕

សូមមើលសេចក្ដីជូនដំណឹង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម