សំណាង​អស់​ទាស់! ធ្វើ​ការ​សំណង់ រក​ព្រឹក​ខ្វះ​ល្ងាច បែរ​ឈ្នះ​ឡាន​មួយ​គ្រឿង​ថ្មី​សន្លាង

  • 2018-01-16 07:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី OISHI Instant Win នៅ​កម្ពុជា បាន​រក​ឃើញ​អ្នក​មាន​សំណាង​ឈ្នះ​រង្វាន់​ធំ​រថយន្ត FORD Ranger XLT ដែល​មាន​តម្លៃ​ស្មើ​នឹង ១៧៨លាន​រៀល។

អ្នកស្រី មឿង លក្ខិណា ប្រកប​របរ​ជា​កម្មករ​សំណង់ និង​ជា​ស្ត្រី​មេផ្ទះ​ក្នុង​ខេត្ត​ក្រចេះ ដែល​បាន​ឈ្នះ​រង្វាន់​នេះ បាន​និយាយ​ថា៖ "នេះ​ជា​រង្វាន់​ដ៏​ធំ​មួយ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​ខ្ញុំ ពិសេស​សម្រាប់​កូនៗ​របស់​ខ្ញុំ​ឲ្យ​ល្អ​ជាង​នេះ ព្រោះ​ខ្ញុំ​ធ្វើ​ការ​សំណង់ ហើយ​ប្ដី​ខ្ញុំ​ជា​កម្មករ​គេ រក​ព្រឹក​ខ្វះ​ល្ងាច ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ស្វែង​រក​ថវិកា​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ"។

លោក សុង សាក់លី នាយក​ផ្នែក​លក់ និង​ទីផ្សារ OISHI បាន​លើក​ឡើង​ថា៖ "ពួក​យើង​ពិតជា​រីករាយ​ដែល​បាន​បង្កើត​កម្មវិធី Instant Win Promotion ដ៏​ធំ​នេះ​ឡើង​មុន​ឆ្នាំ​២០១៨ ហើយ​យើង​នឹង​បន្ត​ផ្ដល់​ជូន​អតិថិជន​នូវ​រសជាតិ និង​បទពិសោធន៍​អស្ចារ្យ​របស់​តែ​បៃតង OISHI"។

OISHI Instant Win Promotion ជា​កម្មវិធី​មួយ​ដែល​ផ្ដល់​ឱកាស​ដល់​អតិថិជន​ដើម្បី​ផ្សង​សំណាង​យក​រង្វាន់​នៅ​ក្រោម​គម្រប​ដប​ដែល​មាន​ដូចជា រថយន្ត Ford Ranger XLT ប្រាក់​សុទ្ធ ១០លាន​រៀល និង​រង្វាន់ OISHI ជាច្រើន​លាន​ដប​ថែម​ទៀត​ផង។

ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​ឈ្នះ​រង្វាន់ ឬ​ទទួល​រង្វាន់ ចូល​ទៅ​ផេក​ហ្វេសប៊ុក Oishi Drink Station ឬ​ទូរសព្ទ​ទៅ​លេខ​ ០១៥ ៦៩២ ៥៥៥ / ០១៥ ៦៩៣ ៥៥៥

ដោយ៖ វិទូ