Giggs ចង់​បាន​អតីត​មិត្ត​រួម​ក្រុម​​ Scholes ទៅ​ធ្វើ​ជំនួយ​ការ​នៅ​វែល​

  • 2018-01-16 07:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ថ្មីថ្មោង​ក្រុម​ជម្រើស​ជាតិ​វែល​ Ryan Giggs ដែល​ទើប​កាន់​តំណែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ចង់​បាន​ អតីត​មិត្ត​រួម​ក្រុម​ Paul Scholes ទៅ​ធ្វើ​ជា​ជំនួយ​ការ។

Giggs

អតីត​ខ្សែ​បម្រើ​ឆ្នើម​ទាំង​ពីរ​មាន​អនុស្សាវរីយ៍​រាប់​មិន​អស់​កាល​ប្រកប​អាជីព​ជា​កីឡាករ​ ដោយ​ជួយ​ Manchester United ឈាន​ដល់​ចំណុច​កំពូល​ និង​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ជំនាន់​លោក​ Sir Alex Ferguson។ Scholes បច្ចុប្បន្ន​ជា​អ្នក​វិភាគ​បាល់ទាត់​របស់​​ BT Sport និង​ជា​ម្ចាស់​ហ៊ុន​មួយ​ផ្នែក​របស់​ក្លឹប​ Salford City។

បុរស​សញ្ជាតិ​វែល​ចង់​បាន Scholes ទៅ​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្រុម​ជម្រើស​ជាតិ​ដែល​មាន​​រហស្សនាម​ថា​ Red Devil​ ហើយ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

Giggs ​ធ្លាប់​​ជា​កីឡាករ​លេង​នៅ​ Premier League បាន​​ច្រើន​ជាង​គេ​ទី​ពីរ​ក្រោយ​បង្ហាញ​ខ្លួន​ចំនួន​៦៣២​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​១១៤​គ្រាប់​ឲ្យ​ Manchester United។ ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​វិញ​បុរស​វ័យ​៤៤​ឆ្នាំ​ធ្លាប់​ដឹកនាំ​​ United មួយ​ប៉ុណ្ណោះ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​កាល​ពី​ឆ្នាំ​២០១៤៕

ប្រែសម្រួល៖ វីរ័ត្ន